កម្ពុជាថ្ងៃនេះ

សមាជិកសភាអាមេរិក ចុះជួបពលរដ្ឋខ្មែររងគ្រោះដោយសារសង្គ្រាម នៅខេត្តព្រះវិហារ!

សមាជិកសភាអាមេរិក ចុះជួបពលរដ្ឋខ្មែររងគ្រោះដោយសារសង្គ្រាម នៅខេត្តព្រះវិហារ!

ថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

នាថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៥គណៈប្រតិភូសភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពរបស់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ ក្នុងដំណើរទស្សនកិច្ចរបស់សភាសហរដ្ឋអាមេរិកនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដោយសារតែភ្លើងសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពសៀម។ ដោយ៖ សំអន & ឆវឿន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម​កិច្ចប្រជុំកំពូល​អង្គការ​កិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម​កិច្ចប្រជុំកំពូល​អង្គការ​កិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន

ថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមានិតចិន។ អញ្ជើញអមដំណើរសម្តេចបវរធិបតី រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ស៊ុន […]

សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ

សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ

ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ និងជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ឱ្យបានឆាប់រហ័ស

ថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការនៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះខ្លឹមសារដូចតទៅ៖ នៅថ្ងៃអង្គារទី១៩ សីហា ២០២៥ នេះ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃក្នុងកិច្ចប្រជុំពិសេសថ្ងៃទី២៨ កក្កដា ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ(Extraordinary GBC)កាលពីថ្ងៃទី៧ សីហា ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលសម្របសម្រួលរៀបចំដោយប្រទេសម៉ាឡេស៊ី។ យើងក៏បានពិភាក្សាគ្នាអំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន(ASEAN Observation Team) អោយបានឆាប់រហ័ស […]

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើការចុះផ្សាយរបស់កាសែតថៃ ពាក់ព័ន្ធការចាប់ខ្លួន សម្តេចតេជោ និងសម្តេចធិបតី ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ នេះបង្ហាញ គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើការចុះផ្សាយរបស់កាសែតថៃ ពាក់ព័ន្ធការចាប់ខ្លួន សម្តេចតេជោ និងសម្តេចធិបតី ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ នេះបង្ហាញ គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់

ថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

តាមកាសែតថៃ ចុះផ្សាយមុននេះបន្តិចថា “លោកនាយករដ្ឋមន្ត្រីស្តីទីថៃ បាននិយាយថា លោក ហ៊ុន សែន និងហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាម ប្រសិនបើរកឃើញក្នុងប្រទេសថៃ។” ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិ បង្ហាញឲ្យឃើញថា គាត់ គឺជាមនុស្សព្រៃ មិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ប្រសិនបើថៃ អាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ

ថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង ដើម្បីគោរពទូលថ្វាយអំពីព្រះរាជសុខភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរក្នុងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ និងវិស័យសំខាន់ៗដទៃទៀត។ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពហិការមិនប្រើប្រាស់ផលិតផលថៃ ដែលចេញមកពីការឈឺចាប់របស់បងប្អូនមួយចំនួន មិនខុសទេ តែយើងត្រូវគិតគូរបន្ថែម ដូចអ្វីដែលសម្តេចតេជោបានលើកឡើង

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពហិការមិនប្រើប្រាស់ផលិតផលថៃ ដែលចេញមកពីការឈឺចាប់របស់បងប្អូនមួយចំនួន មិនខុសទេ តែយើងត្រូវគិតគូរបន្ថែម ដូចអ្វីដែលសម្តេចតេជោបានលើកឡើង

ថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានគូសរំលេចថា សារជាថ្មី ស្មារតី សំឡេង និងសកម្មភាពជួយគ្នា បង្ហាញនូវការគាំទ្ររបស់ប្រជាជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស មិត្តភក្តិអន្តរជាតិដែលបានយល់ច្បាស់ និងបង្ហាញការគាំទ្រមកដល់ប្រទេសកម្ពុជា ទាំងអស់នេះហើយដែល ជាកម្លាំងពិតប្រាកដរបស់យើង ហើយ កម្លាំងនេះហើយដែលជាថាមពល ដល់រាជរដ្ឋាភិបាលនិងកងកម្លាំងរបស់យើងដើម្បី ដោះស្រាយ និងបញ្ចប់សង្រ្គាមមួយនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា ការពហិការមិនប្រើប្រាស់ផលិតផលថៃ ដែលចេញមកពីការឈឺចាប់របស់បងប្អូនមួយចំនួន […]

TOP NEWS: ប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែបន្តយកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ និងចង់ឃើញបទឈប់បាញ់រវាងកម្ពុជាថៃទទួលបានជោគជ័យ

TOP NEWS: ប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែបន្តយកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ និងចង់ឃើញបទឈប់បាញ់រវាងកម្ពុជាថៃទទួលបានជោគជ័យ

ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថ្លែងតាមរយៈកិច្ចសម្ផាសន៍ជាមួយបណ្តាញទូរទស្សន៍ Fox News ឲ្យដឹងថា រហូតមកដល់ពេលនេះលោកនៅតែបន្តយកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ និងចង់ឃើញបទឈប់បាញ់រវាងកម្ពុជា និងថៃទទួលបានជោគជ័យ។ នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News ខណៈកំពុងធ្វើដំណើរនៅលើយន្តហោះ Air Force One នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ប្រធានាធិបតី ដូណាល់ ត្រាំ បានរំឭកឡើងវិញនូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានផ្តួចផ្តើមគំនិតលើបទឈប់បាញ់នេះឡើង […]

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)

ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ព្រះរាជាណាចក្រថៃ The Outcomes of the Cambodia-Thailand Extraordinary Regional Border Committee (RBC) Meeting on 16 August 2025, Trat Province, Kingdom of Thailand

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ(RBC)

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ(RBC)

ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈបណ្តាញសង្គមនៅមុននេះបន្តិចបានបង្ហោះសារស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)រវាងយោធភូមិភាគទី៣កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ប្រទេសថៃនៅថ្ងៃសៅរ៍ទី១៦ ខែសីហា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ កិច្ចប្រជុំវិសាមញ្ញក្រុមលេខានៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ក៏បានជួបប្រជុំគ្នា ហើយនៅថ្ងៃទី១៦សីហានេះ គឺជាកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ(RBC) ដែលធ្វើឡើងស្របតាមស្មារតីនៃកិច្ចប្រជុំ(GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅ៕ Welcome the positive outcomes of Cambodia-Thailand Extraordinary Regional Border Committee (RBC) […]