សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ និងជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ឱ្យបានឆាប់រហ័ស

ថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការនៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះខ្លឹមសារដូចតទៅ៖

នៅថ្ងៃអង្គារទី១៩ សីហា ២០២៥ នេះ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃក្នុងកិច្ចប្រជុំពិសេសថ្ងៃទី២៨ កក្កដា ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ(Extraordinary GBC)កាលពីថ្ងៃទី៧ សីហា ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលសម្របសម្រួលរៀបចំដោយប្រទេសម៉ាឡេស៊ី។

យើងក៏បានពិភាក្សាគ្នាអំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន(ASEAN Observation Team) អោយបានឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្ន (Interim Observation Team)ដែលទាំងពីរនេះគឺជាយន្តការសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។

បញ្ចេញមតិ
អត្ថបទទាក់ទង