សេចក្តីជូនព័ត៌មាន ស្តីពីការប្រគល់ត្រឡប់មកវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញនៅទីក្រុងឡុងដ៍ ដោយអង្គភាពសិល្បៈនិងវត្ថុបុរាណនៃនគរបាលទីក្រុងឡុងដ៍ (Metropolitan Police Service) ក្រោមការគាំទ្រពីក្រុមការងារប្រយុទ្ធប្រឆាំងបទល្មើសលើបេតិកភណ្ឌនៃអង្គការសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប(OSCE)។ វត្ថុទាំងនេះត្រូវបានប្រគល់ជាផ្លូវការនៅថ្ងៃនេះ ជូនស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងឡុងដ៍ ហើយក្រសួងនឹងចាត់ចែងបញ្ជូនមកកម្ពុជា នាពេលខាងមុខ។




អត្ថបទទាក់ទង
