បេក្ខជនដែលមានឈ្មោះបំពេញកាតព្វកិច្ចយោធាត្រូវជួបជុំគ្នាដើម្បីពិនិត្យកាយសម្បទានិងសុខភាពនៅសាលាហ្វឹកហ្វឺន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ
គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្រោយពីបានទទួលនិងពិនិត្យពាក្យសុំចូលបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋរួចមក គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានសម្រេចជ្រើសរើសបេក្ខជន ភេទប្រុសចំនួន៥ពាន់នាក់សម្រាប់វគ្គដំបូង ឆ្នាំ២០២៦។
សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាដដែលនោះដែរ បានបន្ថែមថា ប្រជាពលរដ្ឋដែល ទទួលបានការជូនដំណឹង ត្រូវមកប្រមូលផ្តុំនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៦ព្រឹកនៅទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្តដែលជាទីលំនៅ ហើយសម្រាប់បេក្ខជននៅរាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ត្រូវប្រមូលផ្តុំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រាជធានី មុនពេលចេញដំណើររួមគ្នាទៅពិនិត្យកាយសម្បទានិងសុខភាពនៅសាលាហ្វឹកហ្វឺន៕

អត្ថបទទាក់ទង