សម្តេចតេជោ ហ៊ុន សែន ហៅបុគ្គលម្នាក់ដែលធ្លាប់ជាប់គុកនៅកម្ពុជា ថា “ធ្វើចរិតដូចឆ្កែបានជិះរទេះ”

ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តាមរយៈបណ្តាញសង្គម បានហៅបុគ្គលម្នាក់ដែលធ្លាប់ជាប់គុកនៅកម្ពុជារឿងប្រើផែនទីក្លែងក្លាយ ដែលគេស្គាល់ថាគឺលោក អ៊ុំ សំអាន ថាបាន “ធ្វើចរិតដូចឆ្កែបានជិះរទេះ”។

ខាងក្រោមនេះជាសំណេររបស់សម្តេចតេជោ ហ៊ុន សែន៖

ឆ្កែបានជិះរទេះ!

កាលពីក្មេងខ្ញុំឃើញឆ្កែខ្ញុំរត់តាមរទេះ ខ្ញុំអាណិតវាក៏ចាប់វាឲ្យជិះរទេះជាមួយ។ ពេលឡើងជិះរទេះ ឃើញវាធ្វើមុខបែបឌឺ។ ក្រោយមកខ្ញុំតែងនិយាយថា អានេះធ្វើចរិតដូចឆ្កែបានជិះរទេះ សម្រាប់មនុស្សណាដែលមានចរិតបែបអំនួត។

ប៉ុន្មានថ្ងៃមុនប្រហែលនាយករដ្ឋមន្ត្រីធុញទ្រាន់ជាមួយអាម្នាក់ធ្លាប់ជាប់គុកដែលខ្ញុំហៅ (អាគុក) មកចង្អុលបង្ហាញចំណុចបង្គោលលេខ៥២ដល់៥៩ នៃព្រំដែនកម្ពុជា-ថៃ ដែលអាគុកវាចោទថារាជរដ្ឋាភិបាលកាត់ទៅឲ្យថៃ។

គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយដល់ឈ្មោះវា អាគុកមួយនេះធ្វើចរិតដូចឆ្កែបានជិះរទេះ ដោយស្នើសុំលើកលែង

ទោសឲ្យខ្លួនវាផងនិងឲ្យក្រុមវាផង។

ការសុំលើកលែងទោសមានន័យថាទទួលស្គាល់ថាខ្លួនមានទោសមែនទេអាគុក? សំដីរបៀបនេះខ្ញុំប្រើតែជាមួយអាគុកម្នាក់នេះប៉ុណ្ណោះ ព្រោះវាឈ្លើយពេក៕

អត្ថបទទាក់ទង