សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក Kursad Bakir អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក Kursad Bakir អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
Selfie Travel Asia គឺជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយដែលមានមូលដ្ឋាននៅប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើសេវាកម្មធ្វើដំណើរ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការសហការជាមួយប្រតិបត្តិករទេសចរណ៍អន្តរជាតិ ព្រមទាំងដៃគូក្នុងវិស័យទេសចរណ៍។
ក្រុមហ៊ុននេះបានដំណើរការតាំងពីឆ្នាំ២០១៦ និងមានការិយាល័យនៅក្នុងប្រទេសជាច្រើន រួមមាន ប្រទេសអេហ្ស៊ីប តួកគី អ៊ូសបេគីស្ថាន ថៃ វៀតណាម និងចិន។ ក្រុមហ៊ុនក៏មានកិច្ចសហការជាមួយភ្នាក់ងារទេសចរណ៍នានានៅក្នុងប្រទេសកាហ្សាក់ស្ថាន រុស្ស៊ី អ៊ូសបេគីស្ថាន អាស៊ែបៃហ្សង់ និងកៀហ្ស៊ីស៊ីស្ថាន ផងដែរ។
សាធារណរដ្ឋកាហ្សាក់ស្ថាន រសៀលថ្ងៃសៅរ៍ ទី១៧ តុលា ២០២៦
Receiving a courtesy call and having a discussion with Mr. Kursad Bakir, General Manager of Selfie Travel Asia.
Selfie Travel Asia is an international travel company based in Kazakhstan, specializing in travel services, the promotion of tourist destinations, and collaboration with international tour operators and other partners in the tourism sector.
The company has been operating since 2016 and has offices in several countries, including Egypt, Türkiye, Uzbekistan, Thailand, Vietnam, and China. It also collaborates with travel agencies in Kazakhstan, Russia, Uzbekistan, Azerbaijan, and Kyrgyzstan.
Kazakhstan, Saturday afternoon, 17 October 2026






