សម្តេចតេជោ ហ៊ុន សែន បង្ហោះសារលើបណ្តាញសង្គមផ្លូវការអំពីខ្លឹមសារ «ផ្ការីក»
សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការអំពីខ្លឹមសារ «ផ្ការីក» ដោយសម្តេចបានរៀបរាប់ថា៖
ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់
យើង សមិទ្ធផលរបស់យើងលើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។យើងធ្វើពីតូចទៅធំ ពីទាបទៅខ្ពស់ ពីតិចទៅច្រើន សូម្បីតែជោគជ័យនៃការវ៉ាក់សាំងការពារជម្ងឺ កូវីដ១៩ក៏ចេញពីអភិក្រមផ្ការីកនេះផងដែរ។ល។
យើងចេះតែពាក្យផ្កាព្រោះយើងមិនចេះពាក្យមេខ្នុរកូនខ្នុរនោះទេហើយ
យើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ។
ថ្ងៃនេះផ្ការីកនៅវិមាន៧មករា ម្សឹល
មុិញផ្ការីកនៅវិមានព្រឹទ្ធសភា។
សូមជូនរូបថតផ្ការីកមួយសន្លឹកទើបរក
ឃើញមិនដឹងថតពេលណាតែបើមើលក្បាលខ្សែក្រវាត់អាចទើបអាយុ
ក្រោម៥០ឆ្នាំ ។រាំជាមួយប្រពន្ធពេលចូលរួមសកម្មភាពកាកបាទក្រហម។
សម្តេចបន្តថា ខ្ញុំកំពុងនិពន្ធចម្រៀងមួយបទគឺបទផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាពដែលបទនេះនិងអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាព៕

