ដំណឹងល្អ! ក្រសួងការងារបើកយុទ្ធនាការទ្រង់ទ្រាយធំប្រកាសដល់សាធារណៈជនអំពីតម្រូវការការងារដែលមានគ្រប់រាជធានី-ខេត្ត ក្រុង ទាំង២៥ក្នុងប្រទេសកម្ពុជា
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានផ្សព្វផ្សាយជាសាធារណៈនូវតម្រូវការការងាររបស់អង្គភាព ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់វិស័យជាច្រើនជំនាញ ដែលមានតម្រូវការជ្រើសរើសបុគ្គលិក និងកម្មករ ឱ្យចូលបម្រើការងារ ដែលក្នុងនោះគឺគ្រប់ទីតាំងទាំង២៥រាជធានីខេត្តក្រុង ក្នុងប្រទេសប្រទេសកម្ពុជា គឺសុទ្ធតែមានតម្រូវការកម្លាំងពលកម្មទាំងអស់។ ក្រសួងការងារបានផ្តល់មកជាមួយយ៉ាងជាក់លាក់នូវឈ្មោះអង្គភាព ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស ព្រមទាំងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ទីតាំងការងារនៅតាមស្រុក ឃុំ ខណ្ឌ មុខដំណែង និងជំនាញផងដែរ ដែលធ្វើឱ្យអ្នកស្វែងរកការងារនឹងកាន់តែមានភាពងាយស្រួលក្នុងការដាក់ពាក្យស្នើសុំការងារ។ ការងារៀបចំរបស់ក្រសួងការងារខាងលើនេះ គឺផ្តោតពិសេសសម្រាប់បងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ […]









