ដំណឹងល្អ! ក្រសួងការងារបើកយុទ្ធនាការទ្រង់ទ្រាយធំប្រកាសដល់សាធារណៈជនអំពីតម្រូវការការងារដែលមានគ្រប់រាជធានី-ខេត្ត ក្រុង ទាំង២៥ក្នុងប្រទេសកម្ពុជា
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានផ្សព្វផ្សាយជាសាធារណៈនូវតម្រូវការការងាររបស់អង្គភាព ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់វិស័យជាច្រើនជំនាញ ដែលមានតម្រូវការជ្រើសរើសបុគ្គលិក និងកម្មករ ឱ្យចូលបម្រើការងារ ដែលក្នុងនោះគឺគ្រប់ទីតាំងទាំង២៥រាជធានីខេត្តក្រុង ក្នុងប្រទេសប្រទេសកម្ពុជា គឺសុទ្ធតែមានតម្រូវការកម្លាំងពលកម្មទាំងអស់។
ក្រសួងការងារបានផ្តល់មកជាមួយយ៉ាងជាក់លាក់នូវឈ្មោះអង្គភាព ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស ព្រមទាំងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ទីតាំងការងារនៅតាមស្រុក ឃុំ ខណ្ឌ មុខដំណែង និងជំនាញផងដែរ ដែលធ្វើឱ្យអ្នកស្វែងរកការងារនឹងកាន់តែមានភាពងាយស្រួលក្នុងការដាក់ពាក្យស្នើសុំការងារ។
ការងារៀបចំរបស់ក្រសួងការងារខាងលើនេះ គឺផ្តោតពិសេសសម្រាប់បងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ ដែលនេះគឺជាការគិតគូរយ៉ាងខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីដោះស្រាយបញ្ហារបស់បងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងដើម្បីធានាថាពួកគាត់មានការងារធ្វើ មានប្រាក់ចំណូលសមរម្យ អាចរស់នៅក្នុងប្រទេសបាន ដោយពុំចាំបាច់បន្តចំណាកស្រុកទៅធ្វើជាពលករនៅប្រទេសថៃទៀតនោះទេ៕
សម្រាប់ព័ត៌មានលម្អិត សូមចុចតំណភ្ជាប់ទៅកាន់ Facebook ផ្លូវការ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ https://www.facebook.com/share/p/1HipbgmNNE/
- រាជធានីភ្នំពេញ មានឱកាសការងារចំនួន ៤៩ ៤៧០ កន្លែង
https://www.facebook.com/share/p/19U8qzsam3/ - ខេត្តត្បូងឃ្មុំ មានឱកាសការងារចំនួន ៧០៤ កន្លែង
https://www.facebook.com/share/p/1VcibNrgPP/ - ខេត្តឧត្តរមានជ័យ មានឱកាសការងារចំនួន ៣៩៤ កន្លែង
https://www.facebook.com/share/p/1EkQHv9NSp/ - ខេត្តប៉ៃលិន មានឱកាសការងារចំនួន ១ ៥៨២ កន្លែង
https://www.facebook.com/share/p/1FgtU3SLLy/ - ខេត្តកែប មានឱកាសការងារចំនួន ១៦ កន្លែង
https://www.facebook.com/share/p/19efY6Eybr/ - ខេត្តតាកែវ មានឱកាសការងារចំនួន ១៤ ៥២៩ កន្លែង
https://www.facebook.com/share/p/16rDzjHyZC/ - ខេត្តស្វាយរៀង មានឱកាសការងារចំនួន ២១ ៦៦៣ កន្លែង
https://www.facebook.com/share/p/1BEN8MEwfV/ - ខេត្តស្ទឹងត្រែង មានឱកាសការងារចំនួន ៣ ៤៩៣ កន្លែង
https://www.facebook.com/share/p/1CW9rsfd58/ - ខេត្តព្រះសីហនុ មានឱកាសការងារចំនួន ៧ ៣៨៩ កន្លែង
https://www.facebook.com/share/p/1Yb6B4sAPa/ - ខេត្តសៀមរាប មានឱកាសការងារចំនួន ៣១១ កន្លែង
https://www.facebook.com/share/p/19Y8iDXr1P/ - ខេត្តរតនគិរី មានឱកាសការងារចំនួន ៥ ៦៩១ កន្លែង
https://www.facebook.com/share/p/1G9RLgcxDy/ - ខេត្តពោធិ៍សាត់ មានឱកាសការងារចំនួន ១ ៩១៧ កន្លែង
https://www.facebook.com/share/p/1D7VLfq41J/ - ខេត្តព្រៃវែង មានឱកាសការងារចំនួន ២៣៤ កន្លែង
https://www.facebook.com/share/p/1Auz41xXNp/ - ខេត្តព្រះវិហារ មានឱកាសការងារចំនួន ៣៦២ កន្លែង
https://www.facebook.com/share/p/1CerkgiFRH/ - ខេត្តមណ្ឌលគិរី មានឱកាសការងារចំនួន ៤៩៣ កន្លែង
https://www.facebook.com/share/p/15toRR311o/ - ខេត្តក្រចេះ មានឱកាសការងារចំនួន ៧ ៧០២ កន្លែង
https://www.facebook.com/share/p/16xw1AwhDJ/ - ខេត្តកោះកុង មានឱកាសការងារចំនួន ៣ ១០៥ កន្លែង
https://www.facebook.com/share/p/1FkPzgK6h8/ - ខេត្តកណ្ដាល មានឱកាសការងារចំនួន ២៥ ០៤៣ កន្លែង
https://www.facebook.com/share/p/1CCtykcYrt/ - ខេត្តកំពត មានឱកាសការងារចំនួន ៩៥៣ កន្លែង
https://www.facebook.com/share/p/1M7SGrFwcM/ - ខេត្តកំពង់ធំ មានឱកាសការងារចំនួន ១ ៦៧៣ កន្លែង
https://www.facebook.com/share/p/1Hrf84fRqc/ - ខេត្តកំពង់ស្ពឺ មានឱកាសការងារចំនួន ៥៣ ៨៩៨ កន្លែង
https://www.facebook.com/share/p/1CJqWNxVJe/ - ខេត្តកំពង់ឆ្នាំង មានឱកាសការងារចំនួន ៦ ៩៨៣ កន្លែង
https://www.facebook.com/share/p/16hYDLw9QX/ - ខេត្តកំពង់ចាម មានឱកាសការងារចំនួន ២ ៧៧០ កន្លែង
https://www.facebook.com/share/p/16j8QKkGK7/ - ខេត្តបាត់ដំបង មានឱកាសការងារចំនួន ៧៦០ កន្លែង
https://www.facebook.com/share/p/1Fr5hiWn5w/ - ខេត្តបន្ទាយមានជ័យ មានឱកាសការងារចំនួន ១ ១៨៣
https://www.facebook.com/share/p/16o7Zinc6h/