ថវិកា៤,៨លានដុល្លារដែលសប្បុរសជនចូលរួមក្នុងកម្មវិធីបាល់ទាត់ដើម្បីសប្បុរសធម៌ សម្ដេចតេជោ ហ៊ុន សែន នឹងប្រគល់ជូនមន្ទីពេទ្យចំនួន៣ និងគ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣
គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ថវិកាដែលសប្បុរសជនបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ ដើម្បីសប្បុរសធម៌ តាមរយៈសម្ដេចតេជោ ហ៊ុន សែន មានជាង ៤,៨លានដុល្លារ (4,800,000$) ដែលថវិកានេះ សម្ដេចតេជោ នឹងធ្វើការបែងចែកប្រគល់ជូនមន្ទីរពេទ្យចំនួន៣ ព្រមទាំងជូនដល់គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣។ នេះយោងតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថវិកាចំនួន៤,៨លានដុល្លារនេះ នឹងបែងចែកដល់មន្ទីពេទ្យកុមារអង្គរខេត្តសៀមរាប ចំនួន៥០ម៉ឺនដុល្លារ , មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ៣០ម៉ឺនដុល្លារ, មន្ទីរពេទ្យគន្ធបុប្ផា៣,៨លានដុល្លារ និងគ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣ចំនួន២០គ្រួសារ ក្នុងមួយគ្រួសារ១ម៉ឺនដុល្លារផងដែរ៕
បញ្ចេញមតិ
អត្ថបទទាក់ទង