ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយឯកឧត្តម Han Zheng អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
(ទីក្រុងណាននីង)៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយឯកឧត្តម Han Zheng អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឱកាសនៃការចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២។ឯកឧត្តមអនុប្រធានាធិបតី Han Zheng បានបង្ហាញនូវក្តីរីករាយ និងបានវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដែលបានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពចិន-កម្ពុជា ពិសេសតាមរយៈតួនាទីជាអគ្គលេខាធិការនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នាពេលកន្លងមក។ ឯកឧត្តមអនុប្រធានាធិបតី ក៏បានលើកឡើងថា […]









