អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ការប្រកាសរបស់មេបញ្ជាការភូមិភាគ២ថៃ ចង់វាយដណ្តើមប្រាសាទតាក្របី និងប្រកាសបិទប្រាសាទតាមាន់ធំរបស់កម្ពុជា ជាភស្តុតាងបញ្ជាក់ពីការបង្កហេតុ ប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា និងជាទង្វើរំលោភបំពានបទឈប់បាញ់
ខាងក្រោមនេះ គឺជាខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ថៃ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖ ទី១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងទី២-ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។ ទង្វើរបស់មេបញ្ជាការភូមិភាគ២ […]









