កម្ពុជាថ្ងៃនេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ លីមកុកវីង (LUCT) ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ចំនួន ១០ កន្លែង ដោយឆ្លងកាត់ការប្រឡង

ថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ លីមកុកវីង (LUCT) ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ចំនួន ១០ កន្លែង ដោយឆ្លងកាត់ការប្រឡង។ កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ […]

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៦-២០៣០) របស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.)

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៦-២០៣០) របស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.)

ថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៦-២០៣០) របស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន បណ្ឌិតសភាចារ្យ សាស្រ្តាចារ្យ ទីប្រឹក្សាជាតិ និងអន្តរជាតិ អ្នកជំនាញ អ្នកស្រាវជ្រាវ តំណាងដៃគូអភិវឌ្ឍ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សិស្ស និងនិស្សិត ប្រមាណជាង៥០០នាក់។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងថា ពិធីនាពេលនេះមិនត្រឹមតែជាការដាក់ចេញជាផ្លូវការនូវឯកសារផែនការយុទ្ធសាស្ត្រសម្រាប់ គ.វ.ប.អ. ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់អំពីការប្ដេជ្ញាចិត្តរួមរបស់យើងទាំងអស់គ្នា ក្នុងការការពារ ថែរក្សា សិក្សាស្រាវជ្រាវ និងលើកតម្កើងតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ឱ្យក្លាយជាមូលដ្ឋានចំណេះដឹងដ៏រឹងមាំសម្រាប់ការពង្រឹងអត្តសញ្ញាណជាតិ ការបណ្តុះមនសិការស្នេហាជាតិ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ […]

បេក្ខជនដែលមានឈ្មោះបំពេញកាតព្វកិច្ចយោធាត្រូវជួបជុំគ្នាដើម្បីពិនិត្យកាយសម្បទានិងសុខភាពនៅសាលាហ្វឹកហ្វឺន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

បេក្ខជនដែលមានឈ្មោះបំពេញកាតព្វកិច្ចយោធាត្រូវជួបជុំគ្នាដើម្បីពិនិត្យកាយសម្បទានិងសុខភាពនៅសាលាហ្វឹកហ្វឺន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្រោយពីបានទទួលនិងពិនិត្យពាក្យសុំចូលបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋរួចមក គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានសម្រេចជ្រើសរើសបេក្ខជន ភេទប្រុសចំនួន៥ពាន់នាក់សម្រាប់វគ្គដំបូង ឆ្នាំ២០២៦។ សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាដដែលនោះដែរ បានបន្ថែមថា ប្រជាពលរដ្ឋដែល ទទួលបានការជូនដំណឹង ត្រូវមកប្រមូលផ្តុំនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៦ព្រឹកនៅទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្តដែលជាទីលំនៅ ហើយសម្រាប់បេក្ខជននៅរាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ត្រូវប្រមូលផ្តុំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រាជធានី មុនពេលចេញដំណើររួមគ្នាទៅពិនិត្យកាយសម្បទានិងសុខភាពនៅសាលាហ្វឹកហ្វឺន៕

ទូលព្រះបង្គំ ទិត សុធា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ

ទូលព្រះបង្គំ ទិត សុធា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ

ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះ​រា​ជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្ត​ទៅនៅ​ថ្ងៃ​ព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦, ទូលព្រះបង្គំជាខ្ញុំ ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងភរិយា […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខួរក្បាលរបស់ក្រុមអ្នកនយោបាយប្រឆាំងខ្មែរមានតែមួយគត់គឺចោទថារដ្ឋាភិបាលធ្វើអោយបាត់ដី

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខួរក្បាលរបស់ក្រុមអ្នកនយោបាយប្រឆាំងខ្មែរមានតែមួយគត់គឺចោទថារដ្ឋាភិបាលធ្វើអោយបាត់ដី

ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្ដាញសង្គមបានបង្ហោះផ្សាយខ្លឹមសារដូចតទៅ៖ បងប្អូនប្រជាពលរដ្ឋខ្មែរមានចម្ងល់ដូចខ្ញុំដែរឬទេថាក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុមតែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាងឬឯកសារថារាជរដ្ឋាភិបាលបានធ្វើអោយបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃនៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ននិងការដែលថៃធ្វើរបងព្រំដែនបេតុងដោយឯកតាភាគី។ ហើយគេតែងតែយកព័ត៌មានពីប្រភពដែលផ្សព្វផ្សាយដោយបណ្តាញព័ត៌មានថៃ។ អ្វីដែលជាការចម្លែកនោះ ហើយខុសពីរាល់ដងប៉ុន្មានថ្ងៃនេះ ដែលព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ បានធ្វើឲ្យប្រជាពលរដ្ឋថៃចំនួន៦៦គ្រួសារដែលធ្លាប់ធ្វើចំការចំនួន៨៦៣រ៉ៃ (ស្មើ១៣៨ហិកតា) ចូលមកខាងកម្ពុជា មិនអាចបន្តធ្វើបានទៀតនោះទេ បែរជាក្រុមអ្នក នយោបាយខ្មែរក្រៅប្រទេសមួយក្រុមនេះស្ងាត់ឱ្យជ្រាបដូចចោរលួចសេះទៅវិញ។ តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះមានតែមួយគត់គឺចោទថារដ្ឋាភិបាលខ្មែរធ្វើអោយបាត់ដី (ទោះជាពួកគេគ្មានឯកសារឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ) ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាងនិងឯកសារបញ្ជាក់ច្បាស់យ៉ាងណាគឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ? តាមការសន្និដ្ឋានរបស់ខ្ញុំ គឺគាត់មិនហ៊ាននិយាយពាក់ព័ន្ធនឹងការផ្សាយរបស់សារព័ត៌មានថៃនោះទេព្រោះគាត់មានជម្រើសតែពីរគត់៖ ១) […]

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A

ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុប ២,០៤៤នាក់ ក្នុងនោះ ២២នាក់ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្របច្ចេកទេស។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ […]

កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្ដល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព

កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្ដល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព

ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្ដល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព                                       Cambodia, Japan Sign Exchange of Notes […]

ក្រសួងវប្បធម៌កម្ពុជាទាត់ចោលការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ 

ក្រសួងវប្បធម៌កម្ពុជាទាត់ចោលការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ 

ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយបដិសេធយ៉ាងដាច់អហង្ការចំពោះអំណះអំណាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ Sabeeda Thaised កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដូចដែលបានចុះផ្សាយនៅក្នុងកាសែត Khaosod ដោយបានអះអាងថា៖ ទី១. ប្រាសាទខ្នារនិងប្រាសាទតាក្របី ស្ថិតនៅក្នុងទឹកដីថៃ ទី២. ភាគីថៃបានចុះប្រាសាទទាំងនេះនៅក្នុងបញ្ជីបេតិកភណ្ឌជាតិ ព្រមទាំងបានចាត់វិធានការរដ្ឋបាលនានាដើម្បីគ្រប់គ្រងថែរក្សា និងអភិរក្សតាមរយៈច្បាប់ជាតិផ្ទៃក្នុងរបស់ខ្លួន និងទី៣. ដោយផ្អែកលើមូលដ្ឋាននេះ ភាគីថៃបដិសេធមិនព្រមប្រគល់វត្ថុសិល្បៈដែលបានយកចេញជាឯកតោភាគីពីតំបន់ប្រាសាទខាងលើដោយយកលេសថាការប្រមូលវត្ថុសិល្បៈចេញពីតំបន់ប្រាសាទនេះគឺដើម្បីសិក្សា ថែរក្សា និងអភិរក្ស។ ជុំវិញការលើកឡើងរបស់រដ្ឋមន្រ្តីវប្បធម៌ថៃខាងលើ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបដិសេធយ៉ាងដាច់អហង្ការនូវការអះអាងដោយគ្មានមូលដ្ឋាននិងពុំស្របតាមច្បាប់អន្តរជាតិខាងលើនេះ ហើយសូមធ្វើការបញ្ជាក់ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ នេះគឺគម្រប់ខួប ១ឆ្នាំ នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ) ២៦ តុលា ២០២៥ – ២៦ តុលា ២០២៦

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ នេះគឺគម្រប់ខួប ១ឆ្នាំ នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ) ២៦ តុលា ២០២៥ – ២៦ តុលា ២០២៦

ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ នេះគឺគម្រប់ខួប ១ឆ្នាំ នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ) ២៦ តុលា ២០២៥ – ២៦ តុលា ២០២៦។  សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ និងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ […]

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព)

ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។