ក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង និងអត្ថប្រយោជន៍សង្គមទៅជូនបងប្អូនអតីតពលករ យុវជន និងប្រជាជនមូលដ្ឋាននៅខេត្តឧត្ដរមានជ័យ
(ឧត្ដរមានជ័យ)៖ ទីភ្នាក់ងារជាត់ មុខរបរនិងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងឱកាសអាហារូបករណ៍ ទៅផ្សព្វផ្សាយជូនបងប្អូន អតីតពលករ យុវជន និងប្រជាជនមូលដ្ឋាន នៅខេត្តឧត្ដរមានជ័យ។ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ នឹងរៀបចំនៅថ្ងៃទី០៧ ខែសីហា នៅក្នុងបរិវេណសាលាឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ និងនៅថ្ងៃទី០៨ ខែសីហា នៅក្នុងបរិវេណសាលាស្រុកអន្លង់វែង ក្នុងខេត្តឧត្ដរមានជ័យ […]


