កម្ពុជាថ្ងៃនេះ

កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃនិងតវ៉ាចំពោះសកម្មភាពគ្មានការអនុញ្ញាតនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា

កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃនិងតវ៉ាចំពោះសកម្មភាពគ្មានការអនុញ្ញាតនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា

ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងម៉ឺងម៉ាត់និងដាច់ខាតចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់អាជ្ញាធរយោធាថៃ ដែលថាកម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់គោលបំណងយោធា។ ការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ បានបំភ្លៃការពិត បំភាន់សាធារណជន បំភាន់សាធារណមតិនិងបង្វែរការយកចិត្តទុកដាក់ចេញពីការបំផ្លិចបំផ្លាញនិងការខូចខាតដែលកងកម្លាំងប្រដាប់អាវុធថៃបានបង្កឡើងចំពោះបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ កម្ពុជាបានបញ្ជាក់ជាថ្មីថា ប្រាសាទបុរាណនិងទីតាំងបុរាណវិទ្យា គឺជាទីតាំងដែលមានសារៈសំខាន់ផ្នែកវប្បធម៌និងប្រវត្តិសាស្ត្រ ព្រមទាំងជាទីកន្លែងសម្រាប់ការគោរពបូជាសាសនា ការអភិរក្ស ការស្រាវជ្រាវ ការអប់រំ និងទេសចរណ៍ មិនមែនជាមូលដ្ឋានយោធាឡើយ។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញា ឆ្នាំ១៩៧២ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួនស្រប តាមច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាតវ៉ាដាច់អហង្ការចំពោះវត្តមានរបស់កងកម្លាំងយោធាថៃនិងសកម្មភាពឯកតោភាគីនានាដែលអាជ្ញាធរថៃបានអនុវត្តនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របីនិងប្រាសាទខ្នារព្រមទាំងទីតាំងបុរាណវិទ្យាផ្សេងទៀតរបស់កម្ពុជាតាមបណ្តោយព្រំដែនកម្ពុជា–ថៃ […]

ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ

ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ

ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ខាងមុខ និងសូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយដ៏ស្មោះអស់ពីដួងចិត្ត និងសូមគោរពជូនពរជ័យសព្វសាធុការ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ គោរពជូនចំពោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានាជាអង្វែងតរៀងទៅ។ […]

គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្របញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយប្រទេសកម្ពុជា និងថៃ

គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្របញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយប្រទេសកម្ពុជា និងថៃ

ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

គណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី——យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS បានរៀបចំកិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជានិងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ គណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ របស់ខ្លួនជាមួយភាគីទាំងពីរ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្តដែលមានគោលបំណងជំរុញទំនុកចិត្តនិងភាពជឿជាក់ទៅវិញ ទៅមកនិងសម្រួលដល់ដំណោះស្រាយដោយសមហេតុផលនិងដោយមិត្តភាពស្របតាមច្បាប់អន្តរជាតិ។ គណៈកម្មការផ្សះផ្សា […]

សម្តេចតេជោ ហ៊ុន សែន ហៅបុគ្គលម្នាក់ដែលធ្លាប់ជាប់គុកនៅកម្ពុជា ថា “ធ្វើចរិតដូចឆ្កែបានជិះរទេះ”

សម្តេចតេជោ ហ៊ុន សែន ហៅបុគ្គលម្នាក់ដែលធ្លាប់ជាប់គុកនៅកម្ពុជា ថា “ធ្វើចរិតដូចឆ្កែបានជិះរទេះ”

ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តាមរយៈបណ្តាញសង្គម បានហៅបុគ្គលម្នាក់ដែលធ្លាប់ជាប់គុកនៅកម្ពុជារឿងប្រើផែនទីក្លែងក្លាយ ដែលគេស្គាល់ថាគឺលោក អ៊ុំ សំអាន ថាបាន “ធ្វើចរិតដូចឆ្កែបានជិះរទេះ”។ ខាងក្រោមនេះជាសំណេររបស់សម្តេចតេជោ ហ៊ុន សែន៖ ឆ្កែបានជិះរទេះ! កាលពីក្មេងខ្ញុំឃើញឆ្កែខ្ញុំរត់តាមរទេះ ខ្ញុំអាណិតវាក៏ចាប់វាឲ្យជិះរទេះជាមួយ។ ពេលឡើងជិះរទេះ ឃើញវាធ្វើមុខបែបឌឺ។ ក្រោយមកខ្ញុំតែងនិយាយថា អានេះធ្វើចរិតដូចឆ្កែបានជិះរទេះ សម្រាប់មនុស្សណាដែលមានចរិតបែបអំនួត។ ប៉ុន្មានថ្ងៃមុនប្រហែលនាយករដ្ឋមន្ត្រីធុញទ្រាន់ជាមួយអាម្នាក់ធ្លាប់ជាប់គុកដែលខ្ញុំហៅ (អាគុក) មកចង្អុលបង្ហាញចំណុចបង្គោលលេខ៥២ដល់៥៩ នៃព្រំដែនកម្ពុជា-ថៃ ដែលអាគុកវាចោទថារាជរដ្ឋាភិបាលកាត់ទៅឲ្យថៃ។ […]

សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន

សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន

ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

តាមការអញ្ជើញរបស់ ឯកឧត្តម កាស៊ីម-យ៉ូម៉ាត តូកាយ៉ែវ ប្រធានាធិបតី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមប្រធានាធិបតី កាស្ស៊ីម-ហ្សូម៉ាត តូកាយេវ និងបានជួបជាមួយឯកឧត្តមនាយករដ្ឋមន្រ្តី អូលស្សាហ៍ បេកតេនូវ នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ នៅក្នុងឱកាសទស្សនកិច្ចនេះ មានឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ការអភិវឌ្ឍន៍ឌីជីថល […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមទស្សព្រះវិហារឥស្លាម ណូស៊ុលតង់ (Nursultan Mosque) ស្ថិតក្នុងទីក្រុងអាស្តាណា សាធារណរដ្ឋកាហ្សាក់ស្ថាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមទស្សព្រះវិហារឥស្លាម ណូស៊ុលតង់ (Nursultan Mosque) ស្ថិតក្នុងទីក្រុងអាស្តាណា សាធារណរដ្ឋកាហ្សាក់ស្ថាន

ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមទស្សព្រះវិហារឥស្លាម ណូស៊ុលតង់ (Nursultan Mosque) ស្ថិតក្នុងទីក្រុងអាស្តាណា សាធារណរដ្ឋកាហ្សាក់ស្ថាន។ សាធារណរដ្ឋកាហ្សាក់ស្ថាន ល្ងាចថ្ងៃសៅរ៍ ទី១៧ តុលា ២០២៦ Continuing to visit the Nursultan Mosque in Astana, the Republic of Kazakhstan.  Kazakhstan, Saturday […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមទស្សនាមជ្ឈមណ្ឌល Alem AI Center

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមទស្សនាមជ្ឈមណ្ឌល Alem AI Center

ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមទស្សនាមជ្ឈមណ្ឌល Alem AI Center ។ សាធារណរដ្ឋកាហ្សាក់ស្ថាន ល្ងាចថ្ងៃសៅរ៍ ទី១៧ តុលា ២០២៦ Continuing to visit the Alem AI Center.  Kazakhstan, Saturday evening, 17 October 2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមទស្សនាមជ្ឈមណ្ឌល Astana International Financial Center (AIFC)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមទស្សនាមជ្ឈមណ្ឌល Astana International Financial Center (AIFC)

ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមទស្សនាមជ្ឈមណ្ឌល Astana International Financial Center (AIFC) ។ សាធារណរដ្ឋកាហ្សាក់ស្ថាន រសៀលថ្ងៃសៅរ៍ ទី១៧ តុលា ២០២៦ Visiting the Astana International Financial Center (AIFC).  Kazakhstan, Saturday afternoon, 17 October 2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបជាមួយលោកស្រី Daubayeva Nurgul សហស្ថាបនិក និង ជាប្រធានផលិតករក្រុមហ៊ុន Daubay Production ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបជាមួយលោកស្រី Daubayeva Nurgul សហស្ថាបនិក និង ជាប្រធានផលិតករក្រុមហ៊ុន Daubay Production ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបជាមួយលោកស្រី Daubayeva Nurgul សហស្ថាបនិក និង ជាប្រធានផលិតករក្រុមហ៊ុន Daubay Production ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ Daubay Production គឺជាក្រុមហ៊ុនផលិតភាពយន្តមួយដែលមានមូលដ្ឋាននៅទីក្រុងអាស្តាណា (Astana) ប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើការផលិតភាពយន្តខ្នាតវែង កម្មវិធីសោតទស្សន៍ និងមាតិកាឌីជីថល។ ស្នាដៃរបស់ក្រុមហ៊ុនត្រូវបានផ្សព្វផ្សាយតាមរយៈវេទិកាអនឡាញនានា រួមមាន Kinopoisk HD និង YouTube។ ក្រុមហ៊ុនផ្តល់សេវាកម្មផលិតភាពយន្តជាច្រើនដំណាក់កាល ចាប់ពីការរៀបចំ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក Kursad Bakir អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក Kursad Bakir អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក Kursad Bakir អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ Selfie Travel Asia គឺជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយដែលមានមូលដ្ឋាននៅប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើសេវាកម្មធ្វើដំណើរ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការសហការជាមួយប្រតិបត្តិករទេសចរណ៍អន្តរជាតិ ព្រមទាំងដៃគូក្នុងវិស័យទេសចរណ៍។ ក្រុមហ៊ុននេះបានដំណើរការតាំងពីឆ្នាំ២០១៦ និងមានការិយាល័យនៅក្នុងប្រទេសជាច្រើន រួមមាន ប្រទេសអេហ្ស៊ីប តួកគី អ៊ូសបេគីស្ថាន ថៃ វៀតណាម និងចិន។ […]