ក្រសួងការងារ នាំយកឱកាសការងារ ៣ពាន់កន្លែងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តព្រៃវែង
(ព្រៃវែង)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានបើកកម្មវិធី «វេទិកាការងារ» នៅឃុំព្រះស្តេច ឃុំបន្ទាយចក្រី ឃុំក្រាំងស្វាយ និងឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីនាំយកឱកាសការងារ ៣ពាន់កន្លែងជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។
ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ដល់អ្នកចូលរួមចំនួន ១ ២១២នាក់ និងមានបងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរចំនួន ៣៣៧នាក់ ទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗ ដែលមានតម្រូវការកម្លាំងពលកម្ម ៣ពាន់កន្លែង៕









បញ្ចេញមតិ
អត្ថបទទាក់ទង