អ្នកសារព័ត៌ជាតិ អន្តរជាតិ ៤២អង្គភាព ៧៥នាក់ ក្រោមការសម្របសម្រួលរបស់ក្រ សួងព័ត៌មាន បានចុះទៅដល់ផ្ទាល់ ទីតាំង ដែលជាតិអតីតជាកន្លែងឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS ស្ថិតនៅភូមិព្រែក សឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល

ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការសម្រប សម្រួលរបស់ក្រសួងព័ត៌មាន អ្នកសារព័ត៌ជាតិ អន្តរជាតិ 42អង្គភាព 75នាក់ រួមមានអ្នកសារព័ត៌មានជាតិ សរុប19អង្គភាព 34នាក់ និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ សរុប23អង្គភាព 41នាក់ ចុះទៅដល់ផ្ទាល់ ទីតាំងដែលជាអតីត ជាកន្លែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ស្ថិតនៅភូមិព្រែកសឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។

ទីតាំងនេះត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធជាមួយប្រតិបត្ត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវបានម្ចាស់ និងបុគ្គលិក ចាកចោល មុនសមត្ថកិច្ចចុះប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរ ។

តាមការត្រួតពិនិត្យ ទីតាំងនេះមានអគារចំនួន៥៥ខ្នង ផ្ទះវីឡា ចំនួន១១៣ខ្នង និងមានបន្ទប់ចំនួន៤៧០៧បន្ទប់ ។ បច្ចុប្បន្ន ទីតាំងនេះ ត្រូវបានបិទឃ្មុំទាំងស្រុង ។

កម្ពុជាមិនមែនជាទីសុវត្ថិភាពនៃ Online Scam ឡើយ! ផ្ទុយទៅវិញ កម្ពុជាគឺជាប្រទេសរងគ្រោះ នៃការឆបោក តាម ប្រព័ន្ឋបច្ចេកវិទ្យា ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ កិត្តិយស និងកេរ្តិ៍ឈ្មោះជាតិយោងតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប.

បានបញ្ជាក់បង្ហាញថា ៖គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ ថ្ងៃទី៣១ សីហា ឆ្នាំ២០២៦ ប្រតិបត្តិការប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា៖ ទីតាំងសង្ស័យ៨៣២ ទីតាំង, បិទសៀល ៦៦៣ កន្លែង- បង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោក (scam compounds) ៨៦ទីតាំង ដើម្បីឈានទៅរឹបអូសតាមនីតិវិធី ច្បាប់-ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូជាប់ពាក់ព័ន្ឋ និង ការឆបោកអនឡាញសរុប ២៧ទីតាំង ដើម្បីបិទដង្ហើម ហិរញ្ញវត្ថុ-បញ្ជូនសំណុំរឿង ៤៤៦ ករណី ទៅតុលាការ ពាក់ ព័ន្ឋនឹងជនត្រូវចោទ ៣៩២៧ នាក់ មាន២៩សញ្ជាតិការ ។ អនុវត្តច្បាប់គឺជាបេសកកម្មមនុស្សធម៌ ដោយកម្ពុជាបាន សង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ជនបរទេសជាង ២២០០០ នាក់ មាន៣៨ សញ្ជាតិ ឱ្យវិលត្រលប់ទៅប្រទេសខ្លួនវិញរួចផុត ពី ការបង្ខំធ្វើការខុសច្បាប់ ។ អាជ្ញាធរកម្ពុជាបានបង្កកថវិកាជាង ៣០០ លានដុល្លារ ក្នុងគណនីធនាគារ ព្រមទាំងកំពុងបន្តបង្កក និងវាយតម្លៃទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀត ៕

អត្ថបទទាក់ទង