សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះរាជតំណាងព្រះសង្ឃនៃធម្មយាត្រា២៥៦៩អង្គ ថ្លែងអំណរគុណប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវបទឈប់បាញ់រវាងកម្ពុជា និងថៃ
ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម សម្តែងនូវអំណរគុណក្នុងនាមប្រជាជនកម្ពុជា ជូនចំពោះ ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ មុនពេលចាប់ផ្តើមធម្មយាត្រាដើម្បីសន្តិភាព ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដោយមានព្រះសង្ឃទាំងពីរគណៈនិមន្តចូលរួមចំនួន ២៥៦៩អង្គ។










បញ្ចេញមតិ
អត្ថបទទាក់ទង