សម្តេច​តេជោ ហ៊ុន សែន​ ផ្ញើ​សារលិខិត​អរគុណការហៅ​ទូរស័ព្ទ​សួរ​សុខទុក្ខ​របស់នាយករដ្ឋមន្ត្រី​ឡាវ​ចំ​ពោះ​សម្តេច​ និង​បញ្ជាក់​អំពី​ការបរិច្ចាគម៉ាសចំ​នួន​២លាន រួមទាំង​បរិក្ខាពេទ្យ​

ថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០​ - កម្ពុជាថ្ងៃនេះ - 0

សម្តេច​តេជោនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ព្រលប់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០នេះ បាន​ផ្ញើ​សារលិខិត​មួយ​ច្បាប់​ជូន​ឯកឧត្តម​ ថងលុន ស៊ីសុលីត នាយករដ្ឋមន្ត្រី​នៃ​សាធារណ​រដ្ឋប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ​ ដោយ​បាន​ថ្លែង​អំ​ណរគុណដ៏ស្មោះស្ម័គ្រ​ចំ​ពោះនាយករដ្ឋមន្ត្រី​ឡាវ ដែលបាន​ហៅទូរស័ព្ទ​ និង​ការ​សួរ​សុខ​ទុក្ខ​មកសម្តេច​ ពាក់​ព័ន្ធ​នឹង​បញ្ហា​សុខភាព​ ខណៈដែល​សម្តេច​តេជោ​ កំ​ពុង​ធ្វើ​ចត្តាឡី​ស័ករយៈពេល​១៤ថ្ងៃ​។

សម្តេច​តេជោ ហ៊ុន សែន​ បាន​ចាត់​ទុកការហៅ​ទូរស័ព្ទ​មក​លោក ថា ជា​កាយ​វិការបង្ហាញ​អំពី​ទំ​នាក់​ទំ​នង​ដ៏ពិសេស និង​មិត្តភាពដ៏ជិត​ស្និទ្ធក្នុ​ងភាព​ជាបងប្អូន​រវាង​ប្រទេស​ទាំង​ពីរ។ ខាងក្រោម​នេះ​ ជាលិខិត​របស់​សម្តេច​តេជោ និង​បញ្ជីបរិក្ខាពេទ្យ​ដែល​សម្តេច​តេជោ បាន​ជូន​ទៅ​រដ្ឋាភិបាល​ និង​ប្រជាជន​ឡាវ​៖

បញ្ចេញមតិ
អត្ថបទទាក់ទង