ស្រ្តីខ្មែរ២នាក់ ដែលទាហានថៃ ឃាត់ខ្លួន ត្រូវបានដោះលែងវិញហើយ ក្រោមការសម្របសម្រួលរបស់អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ
(បន្ទាយមានជ័យ)៖ ស្រ្តីខ្មែរ២នាក់ដែលទាហានថៃឃាត់ខ្លួន កាលពី២ថ្ងៃមុននោះ នៅពេលនេះត្រូវបានដោះលែងវិញហើយនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ រួមជាមួយមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីមានការឃាត់ខ្លួនស្រ្តីខ្មែរ២នាក់ដោយទាហានថៃ និងតាមការណែនាំជាប់ជាប្រចាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, អាជ្ញាធររបស់លោក និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីធ្វើការដោះស្រាយជាមួយភាគីថៃ រហូតពួកគេបានដោះលែងស្រ្តីទាំង២នាក់ ត្រឡប់មកវិញនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ បើតាមលោក […]









