ក្រសួងមហាផ្ទៃ ប្រកាសគាំទ្រពេញទំហឹងចំពោះគោលជំហរកម្ពុជាក្នុងការប្រើប្រាស់សិទ្ធិស្របច្បាប់ការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ
យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ សូម ចូលរួមជាមួយបងប្អូនជនរួមជាតិពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិស្របច្បាប់ការពារខ្លួនក្នុងដែនអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា ប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ។ នេះបើយោងតាមញត្តិគាំទ្ររបស់ ក្រសួងមហាផ្ទៃចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ នៅក្នុងញត្តិនោះដែរ ក្រសួងមហាផ្ទៃ ក៏បានសម្តែងនូវការគោរព ដឹងគុណចំពោះវីរភាពរបស់កងទ័ពជួរមុខកម្ពុជា ដែលបាន […]









