សម្តេចបវរធិបតី បញ្ជាក់ទៅកាន់ភាគីថៃ ជុំវិញការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ។ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២២ កក្កដា ២០២៥
ខាងក្រោមនេះសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លម្អិត៖ ប្រភព៖ នគរវត្ត
Cambodia will spotlight the growing challenges of fake news, malinformation and disinformation at this year’s 20th Asia Media Summit (AMS), which will take place in Siem Reap from July 21 […]
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា ឱ្យបណ្ដាញផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសថៃ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងត្រូវផ្សព្វផ្សាយតែព័ត៌មានពិតអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មិនត្រូវបំប៉ោងព័ត៌មានខុសពីការពិត និងមិនត្រូវប្រើប្រាស់យុទ្ធសាស្ត្រទុច្ចរិតផ្សាយព័ត៌មានដោយបញ្ចេញបញ្ជូលនូវនិន្នាការនយោបាយ ជាពិសេសថៃមិនត្រូវផ្សាយព័ត៌មានក្លែងក្លាយដើម្បីតែបំពេញចិត្តប្រជាពលរដ្ឋថៃឡើយ។ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ថាលោកមិនបង្រៀនអ្នកសារព័ត៌មានថៃអំពីក្រមសីលធម៌អ្នកសារព័ត៌មានទេ ប៉ុន្តែអ្នកសារព័ត៌មានថៃកន្លងមកបានធ្វើយុទ្ធសាស្ត្រដ៏អាក្រក់ ប្រាសចាកក្រមសីលធម៌ផ្សាយព័ត៌មានបំភ្លៃ ព័ត៌មានក្លែងបន្លំ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា ឱ្យបណ្ដាញផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសថៃ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងត្រូវផ្សព្វផ្សាយតែព័ត៌មានពិតអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មិនត្រូវបំប៉ោងព័ត៌មានខុសពីការពិត និងមិនត្រូវប្រើប្រាស់យុទ្ធសាស្ត្រទុច្ចរិតផ្សាយព័ត៌មានដោយបញ្ចេញបញ្ជូលនូវនិន្នាការនយោបាយ ជាពិសេសថៃមិនត្រូវផ្សាយព័ត៌មានក្លែងក្លាយដើម្បីតែបំពេញចិត្តប្រជាពលរដ្ឋថៃឡើយ។ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ថាលោកមិនបង្រៀនអ្នកសារព័ត៌មានថៃអំពីក្រមសីលធម៌អ្នកសារព័ត៌មានទេ ប៉ុន្តែអ្នកសារព័ត៌មានថៃកន្លងមកបានធ្វើយុទ្ធសាស្ត្រដ៏អាក្រក់ ប្រាសចាកក្រមសីលធម៌ផ្សាយព័ត៌មានបំភ្លៃ ព័ត៌មានក្លែងបន្លំ។ […]
ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញត្រូវបានចេញព្រះរាជក្រមប្រកាសឱ្យប្រើហើយ នេះបើយោងតាមព្រះរាជក្រម នស/រកម /០៧២៥/០២៩ ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឡាយព្រះហស្ថលេខាដោយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះត្រូវបានប្រកាសឱ្យប្រើបន្ទាប់ពីរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែល ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖ ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយ ឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ […]
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ គួររំលឹកផងដែរថា កម្ពុជា តែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។ ជាក់ស្តែងទាហានថៃ […]
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាតាមរយៈបណ្ដាញសង្គម នៅរសៀលថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២៥ បានបង្ហោះសារបញ្ជាក់ជាថ្មីឱ្យដឹងថា លោក ថាក់ស៊ីន បានប្រមាថព្រះមហាក្សត្រថៃយ៉ាងធ្ងន់ធ្ងរ ហើយព្រមទាំងបានស្នើសុំយោបល់សម្ដេចតេជោ ពាក់ព័ន្ធនឹងការបង្កើតគណបក្សភឿថៃផងដែរ។ ខាងក្រោមនេះគឺជាការបង្ហោះផ្សាយរបស់សម្ដេចតេជោ ហ៊ុន សែនដូ ចតទៅ៖ ខ្ញុំសូមផ្តាំទៅ ថាក់ស៊ីន វិញថា ខ្ញុំទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់អ្នកឯងព្រហើន និងមើលងាយខ្ញុំមក ហើយលើសពីនោះខ្ញុំក៏មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក ខ្ញុំនិយាយជាមួយអ្នកឯងនាំចង្រៃខ្លួនទេ ! ជាការកត់សំគាល់របស់ខ្ញុំ ចាប់តាំងពី […]
(សំឡេងបកប្រែ)៖ សម្ដេចតេជោ ហ៊ុន សែន÷ ខ្ញុំបានតាមដានស្តាប់ការស្ទង់មតិប្រជាជនថៃនៅពេលថ្មីៗនេះតាមទូរទស្សន៍ថៃប៉ុស្តលេខ៧ ហើយលទ្ធផលបានបង្ហាញថា «២៨% ជឿ លើខ្ញុំ ហ៊ុន សែន» និង«៣% ជឿ ថាក់ស៊ីន»។ លទ្ធផលនេះពិតជាធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមានប្រជាជនថៃជឿជាក់មកលើពាក្យសម្តីរបស់ ខ្ញុំ ជាងពាក្យសម្តី របស់ ថាក់ ស៊ីន !
សម្រាប់គោលជំហរដ៏ជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងជម្លោះព្រំដែនជាមួយថៃ គឺ កម្ពុជាសូមបញ្ជាក់ថា « ជំហររបស់កម្ពុជាគឺនៅដដែល មិនចាំបាច់មានការចរចាណាមួយនោះទេ គឺឱ្យតែភាគីថៃបើកព្រំដែនឡើងវិញទាំងអស់ កម្ពុជានឹងអនុវត្តតាមក្រោយ»។