ឆ្លើយតបនឹងភាគីថៃ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា បើថៃបើកច្រកព្រំដែនឱ្យដូចដើមវិញ និងធានាច្បាស់លាស់ថានឹងមិនបិទ-បើកជាឯកតោភាគីទៀតនោះ កម្ពុជានឹងបើកឱ្យប្រក្រតីវិញដែរ, កូនសោនៅខាងថៃ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសជាថ្មីថា បើសិនជាភាគីថៃ បើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី៧ មិថុនា ឆ្នាំ២០២៥ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតោភាគីទៀតនោះ ភាគីកម្ពុជា ក៏នឹងបើកឱ្យប្រក្រតីឡើងវិញ យ៉ាងយូរ ៥ម៉ោងក្រោយពីនោះ។ ការបញ្ជាក់របស់ សម្តេចមហាបវរធិបតី បានធ្វើឡើងបន្ទាប់ពី ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «ព្រឹកថ្ងៃអាទិត្យ ទី […]









