សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេស គឺលើកទឹកចិត្តទាំងអ្នកវិនិយោគក្នុងស្រុក
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី គឺមិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ គឺលើកទឹកចិត្តទាំងអ្នកវិនិយោគក្នុងស្រុក ជាពិសេសអ្នកវិនិយោគនៅក្នុងខេត្តទាំងនោះតែម្តង។ ថ្លែងនាឱកាសដែលសម្តេចអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន» នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការរៀបចំនេះឡើងគឺឆ្លើយតបនឹងអ្វីដែលជាការចង់បាន ចង់ឃើញរបស់ប្រជាពលរដ្ឋ ហើយយើងបានពង្រឹងខ្លួនឯងដើម្បីយើងដើរទៅមុខ រត់ទៅមុខឱ្យលឿនខ្លួនឯង តាមរយៈការទាញចូលនៅវិនិយោគ ក៏ដូចជាការបង្កើនសកម្មភាព វិនិយោគនៅនឹងកន្លែង។ ជាមួយនឹងកម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅខេត្តភាគឦសាន […]









