កម្ពុជារងការលាបពណ៌ដោយអយុត្តិធម៌៖ ប្រទេសថៃទេ ដែលជាទីជំរកឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដ៏ធំលាក់ខ្លួននៅអាស៊ីអាគ្នេយ៍
(ភ្នំពេញ)៖ នៅពេលដែលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បានកើនឡើងពាសពេញនៅអាស៊ីអាគ្នេយ៍ ប្រទេសថៃ បានចាប់ផ្តើមយុទ្ធនាការលាបពណ៌ដ៏គគ្លើនដាក់មកលើប្រទេសកម្ពុជា ដោយដាក់ឈ្មោះក្លែងក្លាយមកឱ្យកម្ពុជា ថាជាជម្រកដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ការលួចបន្លំតាមអ៊ីនធឺណិត។ ប៉ុន្តែការពិត បានបង្ហាញនូវរឿងផ្ទុយពីការចោទនេះទៅវិញ និងក៏ជារឿងមួយ ដែលរដ្ឋាភិបាលក្រុង បាងកក ពិតជាមិនសប្បាយចិត្តក្នុងទង្វើបកអាក្រាតចំពោះប្រទេសរបស់ខ្លួនឯងវិញនេះឡើយ។ ការពិតនោះគឺថា បច្ចុប្បន្នចាប់ពីក្រុងបាងកក រហូតដល់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ បានក្លាយជាមជ្ឈមណ្ឌលស្នូល នៃបណ្តាញឧក្រិដ្ឋកម្មសាយប័រអន្តរជាតិ។ កម្មវិធីបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ការជួញដូរមនុស្សឆ្លងព្រំដែន និងកិច្ចសហការជាមួយក្រុមឧក្រិដ្ឋកម្មនេះ កំពុងកើតឡើងនៅលើដីថៃ ហើយទង្វើនេះត្រូវបានបណ្តាញព័ត៌មានលើពិភពលោកបានផ្សាយបកអាក្រាតថែមទៀត។ * ប្រទេសថៃ៖ បណ្តាញឧក្រិដ្ឋកម្មតាម អ៊ីនធឺណិតដ៏ពិតប្រាកដ ភស្ថុតាងច្បាស់លាស់ដែលគេបានបង្ក្រាប និងអ្វីដែលកំពុងធ្វើការស៊ើបអង្កេតជាបន្ត បានបើករបាំងមុខប្រទេសថៃថា […]









