សម្តេចតេជោ ហ៊ុន សែន៖ «សមិទ្ធិផលនៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ ឯកឧត្តម ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជានិងថៃ»
(ភ្នំពេញ)៖ នៅក្រោយបទឈប់បាញ់ចូលជាធរមាន, ពោលនៅម៉ោងប្រមាណ១៖៣០នាទី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារអរគុណចំពោះប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ ពីសង្រ្គាមកម្ពុជានិងថៃ ដោយកិច្ចព្រមព្រៀងបទឈប់បាញ់។ សំណេររបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ សមិទ្ធផលនៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ ឯកឧត្តម ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជានិងថៃ ជាដំបូងខ្ញុំសូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំនិតដ៏ប្រពៃបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាង កម្ពុជា និងថៃ […]









