រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនពាក្យបណ្តឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយនៅថ្ងៃនេះ និងបានបញ្ជាក់ថា «កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព »
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមនៅថ្ងៃនេះ ដោយបញ្ជាក់ពីគោលជំហរដ៏ម៉ឺម៉ាត់ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ដែលមានខ្លឹមសារថា៖ កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព! ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ […]









