សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តែបើភាគីថៃនៅបន្តឈ្លានបំពានទឹកដី គឺកម្ពុជាត្រូវតែប្រើសិទ្ធិការពារវាយបកត្រឡប់ទៅវិញភ្លាម
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍អំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ពីមូលហេតុដែលបានកើតឡើង គឺផ្ដើមឡើងដោយសារយោធាថៃចូលមកបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ និងយោធាថៃបានបិទច្រកព្រំដែនដោយឯកតោភាគី ព្រមទាំងប្រើការគំរាមកំហែងផ្សេងៗជាច្រើនទៀត។ សម្តេចតេជោ បានថ្លែងដូចនេះ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសឹង្ហបុរី នៅវិមានព្រឹទ្ធសភា។ នៅក្នុងជំនួបនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា គោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល គឺមិនចង់មានបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ គឺកម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ […]









