កម្ពុជាថ្ងៃនេះ

ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត៖ ២ទសវត្សរ៍មកនេះ ការធ្វើកំណែទម្រង់ច្បាប់សម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង ហើយបង្កើតបានជាសារវន្តនូវមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងរដ្ឋ 

ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត៖ ២ទសវត្សរ៍មកនេះ ការធ្វើកំណែទម្រង់ច្បាប់សម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង ហើយបង្កើតបានជាសារវន្តនូវមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងរដ្ឋ 

ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងទៅនេះ ការធ្វើកំណែទម្រង់ច្បាប់សម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង ហើយបង្កើតបានជាសារវន្តនូវមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងរដ្ឋ ពិសេសការធានាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការធ្វើសមាហរណកម្មកម្ពុជាចូលទៅក្នុងតំបន់ និងអន្តរជាតិ។ លោកបានបញ្ជាក់បន្ថែមថា កំណែទម្រង់ច្បាប់ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចខ្ពស់ មានភាពធន់ និងរឹងមាំ និងការកាត់បន្ថយភាពក្រីក្រ ជាង ២ទសវត្សរ៍កន្លងមក ជាក់ស្តែង កម្ពុជាបានកសាងច្បាប់រហូតដល់ចំនួន ៦៣២ លើគ្រប់វិស័យ គិតត្រឹមចុងនីតិកាលទី៦ នៃរដ្ឋសភា ដែលចំនួននេះ […]

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពីធី «អបអរសាទរគម្រប់ខួប៣០ឆ្នាំ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា»

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពីធី «អបអរសាទរគម្រប់ខួប៣០ឆ្នាំ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា»

ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី «អបអរសាទរគម្រប់ខួប៣០ឆ្នាំ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា-SCA» ដោយមានការអញ្ជើញចូលរួមពីសំណាក់​​ លោក Nicolas Notebaert អគ្គនាយកក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA, ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, […]

ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន ចំពោះការកើនឡើងជំងឺគ្រុនឈាម នៅក្នុងរដូវវស្សា ឆ្នាំ២០២៥

ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន ចំពោះការកើនឡើងជំងឺគ្រុនឈាម នៅក្នុងរដូវវស្សា ឆ្នាំ២០២៥

ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖​ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំ ដោយក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ចំពោះការកើនឡើងជំងឺគ្រុនឈាម នៅក្នុងរដូវវស្សា ឆ្នាំ២០២៥។ ក្រសួងសុខាភិបាលបានលើកឡើងថា ក្នុងអំឡុងពេលរដូវវស្សានេះ ជំងឺគ្រុនឈាម មាននិន្នាការកើនឡើងចាប់តាំងពីចុងខែមេសា ឆ្នាំ២០២៥ និងអាចបន្តកើនជាបន្តបន្ទាប់ដោយសារ មានកំណើនទឹកភ្លៀង ដែលបង្កឱ្យមានទឹកដក់នៅក្នុងវត្ថុដក់ទឹក ដូចជា សំបកកង់ឡាន សំបកកង់ម៉ូតូចាស់ៗ ត្រឡោកដូង កែវ ចានជ័រ ក្រឡដែលបោះបង់ចោល ពាង អាង ធុងដាក់ទឹក ទឹកថូផ្កា ចានទ្រជើងតុ […]

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធី «រុក្ខទិវា” នៅស្រុកចំការលើ ខេត្តកំពង់ចាម ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធី «រុក្ខទិវា” នៅស្រុកចំការលើ ខេត្តកំពង់ចាម ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥

ថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(កំពង់ចាម)៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី៣០ ដែលរៀបចំឡើងសួនរុក្ខទិវាទំហំ ស្ថិតក្នុងភូមិ​កសិ​ដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម៕

សម្តេចតេជោ ហ៊ុន សែន៖ «ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង, តើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើ ថាក់​ស៊ីន ដែលជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំឬទេ?»

សម្តេចតេជោ ហ៊ុន សែន៖ «ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង, តើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើ ថាក់​ស៊ីន ដែលជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំឬទេ?»

ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ថៃបើកការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន ដោយសារជាមនុស្ស ជិតសិទ្ធជាមួយសម្តេច ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើ ថាក់​ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា ថាក់ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំ ជិតសិទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបង្ហោះនៅលើបណ្តាញសង្គមផ្លូវការបស់សម្តេច៖ ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង ! ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា […]

រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១១ ខែកក្កដា ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣

រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១១ ខែកក្កដា ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣

ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ រដ្ឋសភា បានកំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកផ្លូវ អនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធីបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រជុំពិនិត្យលើលទ្ធផល របស់គណៈកម្មការជំនាញនៃរដ្ឋសភា […]

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចុះសួរសុខទុក្ខកងទ័ពជួរមុខទិសប្រាសាទព្រះវិហារ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចុះសួរសុខទុក្ខកងទ័ពជួរមុខទិសប្រាសាទព្រះវិហារ

ថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(ខេត្តព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន​ដែលកំពុងឈរជើងជួរមុខនៅទិសប្រាសាទព្រះវិហារ នៅទីបញ្ជាការមុខបញ្ជាការដ្ឋានអង្គរក្សដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃបញ្ជាកា​រដ្ឋាន​អង្គរក្ស និងជាអនុប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគទី៤ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវសេចក្ដីគោរព ក្តីស្រឡាញ់ ការគាំទ្រ និងក្តីសោមនស្ស​រីករាយយ៉ាងក្រៃលែង​ ដែលបាន​មកជួបវីរកងទ័ពជួរមុខដែលកំពុងឈរជើងយ៉ាងរឹងមាំ អង់អាចក្លាហាន​នៅតាមបណ្ដោយព្រំដែនទិសប្រាសាទព្រះវិហារ និងបាននាំមកជាមួយនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់​​​​សម្តេចអគ្គមហាសេនាបតី​តេជោហ៊ុន សែន ប្រធានគណបក្សប្រជាជន​កម្ពុជា ជាប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារ​ជាន់ខ្ពស់មិនចេះរីងស្ងួត​របស់កងទ័ព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងពីសំណាក់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជានិច្ចពីសុខទុក្ខរបស់កងទ័ព ទាំងសុខភាព ទាំងការហូបចុក ព្រមទាំងជីវភាពរបស់ក្រុមគ្រួសារកងទ័ព។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ការកោតសរសើរ និងការវាយតម្លៃ​ខ្ពស់ចំពោះនាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ដែលបានខិតខំអស់​ពីកម្លាំងកាយ ចិត្ត តស៊ូ ប្ដូរផ្ដាច់ និងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងសន្តិសុខរបស់ប្រទេសជាតិទាំងមូល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា កន្លងមកឯកឧត្តមបានផ្សារភ្ជាប់​ជាមួយកងទ័ព តាមរយៈការចុះបំពេញបេសកកម្មពិនិត្យជីវភាពរស់នៅ​ជាក់ស្ដែងរបស់យោធិន ការបង្កបង្កើនផល ការផ្គត់ផ្គង់សម្ភារៈ ប្រាក់បៀវត្ស ការហ្វឹកហ្វឺន​ និងការ​ដោះស្រាយ​​តម្រូវការហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យយុទ្ធសាស្រ្ត​ការពារជាតិជាដើម។ ឯកឧត្តមបានបន្តថា ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះ គឺជា​ការផ្សារភ្ជាប់រវាងសមរភូមិ​មុខនិងសមរភូមិក្រោយ និងជាបេសកកម្មនាំយកនូវការគោរព ការដឹងគុណ ការគាំទ្រ និងការលើកទឹកចិត្ត​ដែល​ចេញពីបេះដូងពិតប្រាកដ […]

សេចក្តីប្រកាស៖ កម្ពុជា-សហរដ្ឋអាមេរិក ឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិក និងកម្ពុជាលើពន្ធបដិការ ដែលនឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ

សេចក្តីប្រកាស៖ កម្ពុជា-សហរដ្ឋអាមេរិក ឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិក និងកម្ពុជាលើពន្ធបដិការ ដែលនឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ

ថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែកក្កដា ២០២៥នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានអំពី កម្ពុជា-សហរដ្ឋអាមេរិក ឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិក និងកម្ពុជាលើពន្ធបដិការ ដែលនឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ។

នាយករដ្ឋមន្ត្រីកម្ពុជា៖ រឿងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតច្បាប់ដកសញ្ជាតិ បើអ្នកណាមិនមានផែនការបំផ្លាញខ្មែរទេ មិនគួរភ័យនោះទេ

នាយករដ្ឋមន្ត្រីកម្ពុជា៖ រឿងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតច្បាប់ដកសញ្ជាតិ បើអ្នកណាមិនមានផែនការបំផ្លាញខ្មែរទេ មិនគួរភ័យនោះទេ

ថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រឿងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតច្បាប់ដកសញ្ជាតិ បើអ្នកណាមិនមានផែនការបំផ្លាញខ្មែរទេ មិនគួរភ័យនោះទេ ហើយបើអ្នកដែលចង់បំផ្លាញខ្មែរនោះ អ្នកនោះមិនមែនជាខ្មែរនោះទេ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។ តាមការស្រាវជ្រាវចុងក្រោយ នៅឆ្នាំ២០២២ លើប្រទេសចំនួន១៩០ ក្នុងចំណោមប្រទេសទាំង១៩៥ លើពិភពលោក មានប្រទេសចំនួន ១៥០ ឬស្មើនឹង ៧៩% មានច្បាប់ដកសញ្ជាតិ។ ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ […]