ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថា នឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី
ឆ្លៀតក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម KARA-OOL Shalban អនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ី (ឌូម៉ា)ដើម្បីពង្រឹងពង្រីកទំនាក់ទំនង រដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ ជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរ គុណរុស្ស៊ីដែលតំាងពីអតីតសហភាពសូវៀត បានចូលរួមគំាទ្រ ដល់ការស្តារនិងអភិវឌ្ឍន៍សង្គមកម្ពុជាឡើងវិញក្រោយពីថ្ងៃទី៧មករាឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ។ ឆ្នាំ២០២៥ នេះ ជាខួបគម្រប់៦៩ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយឆ្នាំ២០២៦ […]









