កម្ពុជាថ្ងៃនេះ

TOP NEWS: សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នា

TOP NEWS: សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នា

ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ២ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នាភ្លាមៗ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានរៀបរាប់នៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ យប់ថ្ងៃសៅរ៍ទី ២៦ កក្កដា ២០២៥ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ នៅក្នុងកិច្ចសន្ទនានោះ ឯកឧត្តមប្រធានាធិបតីអាមេរិក បានបញ្ជាក់អំពីឆន្ទៈរបស់ឯកឧត្តមដែលមិនចង់ឃើញមានសង្គ្រាមឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ពនិងប្រជាជនស៊ីវិល។ […]

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាភ្នំពេញ ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២៥

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាភ្នំពេញ ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២៥

ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយព្រះរាជាណាចក្រថៃ នៅវេលាម៉ោង ០៥:០២នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥ គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដ៏កម្រោលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួម ក្នុងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការឈ្លានពានខុសច្បាប់របស់ថៃ។ កម្ពុជាទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ […]

ប្រមុខការពារជាតិកម្ពុជានាយឧត្តមសេនីយ៍ ទៀ សីហា៖ កងកម្លាំងកម្ពុជា បានអនុវត្តភារកិច្ចដោយភាពក្លាហាន និងម៉ឺងម៉ាត់ ការពារបូរណភាពទឹកដី

ប្រមុខការពារជាតិកម្ពុជានាយឧត្តមសេនីយ៍ ទៀ សីហា៖ កងកម្លាំងកម្ពុជា បានអនុវត្តភារកិច្ចដោយភាពក្លាហាន និងម៉ឺងម៉ាត់ ការពារបូរណភាពទឹកដី

ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា បន្ទាប់ពីមានការប៉ះទង្គិចតូចៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចន្លោះពី ២ថ្ងៃចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តភារកិច្ចដោយភាពក្លាហាន និងម៉ឺងម៉ាត់ ដើម្បីការពារបូរណភាពទឹកដី។ សម្រាប់ខេត្តជាប់ព្រំដែនដូចជា កោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ, ឯកឧត្តមអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាសភាពស្ងៀមស្ងាត់ មិនបង្កភាពចលាចល ហើយគោរពតាមសេចក្ដីណែនាំរបស់អាជ្ញាធរ។ ឯកឧត្តម ទៀ សីហា បញ្ជាក់ថា៖ កងកម្លាំងយើងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការពារ​សុខសុវត្ថិភាព​របស់ប្រជាពលរដ្ឋ និងបូរណភាពទឹកដីរបស់ប្រទេសជាតិ។ សូមបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល […]

សម្តេចធិបតី៖ គន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់

សម្តេចធិបតី៖ គន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់

ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

ដោយឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ខ្ញុំមានការចាំបាច់ត្រូវធ្វើការបញ្ជាក់ដូចខាងក្រោម: កាលពីល្ងាចថ្ងៃទី២៤ កក្កដា ២០២៥ ម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយខ្ញុំតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន។ ឯកឧត្តមបានបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។ ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថាកម្ពុជាឯកភាពជាមួយសំណើរបស់ឯកឧត្តមឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។ ជាចម្លើយបឋមដែលខ្ញុំបានទទួលពី […]

អ្នកនាំពាក្យក្រសួងការពារជាតិប្រកាសថ្កោលទោសយោធាថៃដែលវាយប្រហារមកលើជនស៊ីវិល និងទីតាំងស៊ីវិលនៅក្នុងទឹកដីកម្ពុជា

អ្នកនាំពាក្យក្រសួងការពារជាតិប្រកាសថ្កោលទោសយោធាថៃដែលវាយប្រហារមកលើជនស៊ីវិល និងទីតាំងស៊ីវិលនៅក្នុងទឹកដីកម្ពុជា

ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្កោលទោសយោធាថៃដែលបានបើកការវាយប្រហារមិនរើសមុខមកលើជនស៊ីវិល និងទីតាំងស៊ីវិលនៅក្នុងទឹកដីកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ យន្តហោះទម្លាក់គ្រាប់បែក F-16 ដ្រូនទម្លាក់គ្រាប់បែក និងការប្រើប្រាស់គ្រាប់បែកចង្កោម។ លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «នៅក្នុងសកម្មភាពនៃការប្រើប្រាស់អាវុធធុនធ្ងន់វាយលុកមកលើទឹកដីកម្ពុជា ថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចំនួន៤លើក លើកទី១ នៅប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈចំនួន៣លើក នៅចន្លោះម៉ោង ១២:៣០នាទី ដល់ម៉ោង ១២:៤០ […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កងកម្លាំងប្រដាប់អាវុធកម្ពុជាអង់អាចក្លាហានតស៊ូទប់ទល់ជាមួយសត្រូវឈ្លានពានរហូតការពារបានទាំងស្រុង បូរណភាពទឹកដី មិនឲ្យសត្រូវឈ្លានពានកាន់កាប់បានជាដាច់ខាត

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កងកម្លាំងប្រដាប់អាវុធកម្ពុជាអង់អាចក្លាហានតស៊ូទប់ទល់ជាមួយសត្រូវឈ្លានពានរហូតការពារបានទាំងស្រុង បូរណភាពទឹកដី មិនឲ្យសត្រូវឈ្លានពានកាន់កាប់បានជាដាច់ខាត

ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា កងកម្លាំងប្រដាប់អាវុធកម្ពុជាបានបង្ហាញនូវភាពអង់អាចក្លាហានតស៊ូទប់ទល់នឹងសត្រូវឈ្លានពាន រហូតការពារបានទាំងស្រុងនូវបូរណភាពទឹកដី មិនឲ្យសត្រូវឈ្លានពានកាន់កាប់បានជាដាច់ខាត។ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា «កងទ័ពនិងកងកម្លាំងប្រដាប់អាវុធរបស់យើងគ្រប់ប្រភេទពិតជាមានវីរភាពអង់អាចក្លាហានគួរឲ្យកោតសរសើរមែនទែន នៅក្នុងការត៊សូទប់ទល់ជាមួយសត្រូវឈ្លានពាន ដោយយើងការពារបានទាំងស្រុងអធិបតេយ្យភាព បូរណភាពទឹកដីយើង មិនឲ្យអ្នកឈ្លានពានយើងមកកាន់កាប់បានជាដាច់ខាត។ នេះគឺជាវីរភាពដ៏អង់អាចក្លាហានគួរឲ្យកោតសរសើររបស់កងទ័ព និងកងកម្លាំងប្រដាប់អាវុធយើងគ្រប់ប្រភេទ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយយុទ្ធសាស្ត្រជ្រាលជ្រៅរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន […]

ក្រសួងវប្បធម៌ស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាងអង្គការយូណេស្កូនៅភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារ

ក្រសួងវប្បធម៌ស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាងអង្គការយូណេស្កូនៅភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារ

ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

ក្រសួងវប្បធម៌ស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាងអង្គការយូណេស្កូនៅភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងស្នើសុំអង្គការយូណេស្កូប្រើប្រាស់យន្តការដែលមានស្រាប់ ជាពិសេសស្ថាប័នពិគ្រោះយោបល់នានារបស់អង្គការនេះ សិក្សាវាយតម្លៃផលប៉ះពាល់ក្នុងទិសដៅបញ្ចូលរបាយការណ៍នេះទៅក្នុងកិច្ចពិភាក្សារបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនាពេលខាងមុខ។

សេចក្តីថ្លែងការណ៍ | អាជ្ញាធរមីន ថ្កោលទោស​យ៉ាងដា​ច់​អហង្ការ​ចំពោះ​​ការប្រើប្រាស់គ្រាប់បែកចង្កោម ដោយ​យោធា​ថៃនៅ​តាម​បណ្តោយ​ព្រំដែនកម្ពុជា

សេចក្តីថ្លែងការណ៍ | អាជ្ញាធរមីន ថ្កោលទោស​យ៉ាងដា​ច់​អហង្ការ​ចំពោះ​​ការប្រើប្រាស់គ្រាប់បែកចង្កោម ដោយ​យោធា​ថៃនៅ​តាម​បណ្តោយ​ព្រំដែនកម្ពុជា

ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

ខាងក្រោមនេះ​ជាសេចក្តីថ្លែងការណ៍ របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្រ្គោះជនពិការដោយសារមីន​ លម្អិត​៖

ក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះការឈ្លានពានរបស់ថៃ, ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លើន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ

ក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះការឈ្លានពានរបស់ថៃ, ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លើន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ

ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះការឈ្លានពានរបស់ថៃ ដោយកម្ពុជាចាត់ទុកថា ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា សូមជម្រាបជូនសហគមន៍អន្តរជាតិ និងសាធារណជនឲ្យបានជ្រាបថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនាមកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបីក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង […]

លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ បញ្ជាក់ថា កម្លាំងប្រដាប់អាវុធកម្ពុជាកំពុងប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាព បូរណភាពទឹកដី ក្នុងការវាយបកទៅលើក្រុមថៃឈ្លានពាន

លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ បញ្ជាក់ថា កម្លាំងប្រដាប់អាវុធកម្ពុជាកំពុងប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាព បូរណភាពទឹកដី ក្នុងការវាយបកទៅលើក្រុមថៃឈ្លានពាន

ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការបង្ហោះផ្សាយរបស់គណនីនេះគឺជាព័ត៌មានក្លែងក្លាយសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំនិងសូមកុំបន្តចែករំលែកព័ត៌មាននេះ។ សូមបងប្អូនជនរួមជាតិ ទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពបូរណភាពទឹកដីក្នុងការវាយបកទៅលើក្រុមថៃឈ្លានពាន៕