ថ្ងៃនេះ Bloomberg TV និងផ្សាយសំឡេងពិតរបស់កម្ពុជាទៅកាន់ពិភពលោក
យោងតាមការផ្សាយរបស់ទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅថ្ងៃនេះគឺជាខួប ១ឆ្នាំនៃព្រឹត្តិការណ៍ឈ្លានពានប្រដាប់អាវុធតាមព្រំដែនរវាងកម្ពុជា និងថៃ ទើបទូរទស្សន៍ Bloomberg TV https://www.bloomberg.com/live/asia បានរៀបចំកម្មវិធីផ្សាយពិសេសអំពីកម្ពុជា ដោយផ្សាយចេញពីទីស្នាក់ការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
កម្មវិធីផ្សាយពិសេសនេះមានអញ្ជើញផ្តល់បទសម្ភាសន៍សំខាន់ៗជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
នៅក្នុងកិច្ចសម្ភាសន៍នឹងលើកយកប្រធានបទសំខាន់ៗជាច្រើនរួមមាន ស្ថានភាពតាមព្រំដែនកម្ពុជា–ថៃ ក្រោយបទឈប់បាញ់ ទំនាក់ទំនងអន្តរជាតិ ការវិនិយោគ ពាណិជ្ជកម្ម វិស័យថាមពល និងបញ្ហាសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ដែលកំពុងទទួលការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ៕
On the morning of 24 July 2026, marking the first anniversary of the Thai military’s armed aggression against Cambodian territory, Bloomberg TV produced a special programme on Cambodia, broadcast from the headquarters of the Council for the Development of Cambodia (CDC).
The programme featured four key interviews with Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia; His Excellency Sun Chanthol, Deputy Prime Minister; Her Excellency Cham Nimul, Minister of Commerce; and His Excellency Keo Rottanak, Minister of Mines and Energy.
The discussions will focus on the border dispute, the Thai military’s unlawful occupation of Cambodian territory following the ceasefire, Cambodia’s international relations, energy, investment, trade, and several other important issues.


