អ្នកនាំពាក្យក្រសួងការពារជាតិប្រកាសថ្កោលទោសយោធាថៃដែលវាយប្រហារមកលើជនស៊ីវិល និងទីតាំងស៊ីវិលនៅក្នុងទឹកដីកម្ពុជា
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្កោលទោសយោធាថៃដែលបានបើកការវាយប្រហារមិនរើសមុខមកលើជនស៊ីវិល និងទីតាំងស៊ីវិលនៅក្នុងទឹកដីកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ យន្តហោះទម្លាក់គ្រាប់បែក F-16 ដ្រូនទម្លាក់គ្រាប់បែក និងការប្រើប្រាស់គ្រាប់បែកចង្កោម។ លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «នៅក្នុងសកម្មភាពនៃការប្រើប្រាស់អាវុធធុនធ្ងន់វាយលុកមកលើទឹកដីកម្ពុជា ថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចំនួន៤លើក លើកទី១ នៅប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈចំនួន៣លើក នៅចន្លោះម៉ោង ១២:៣០នាទី ដល់ម៉ោង ១២:៤០ […]









