TOP NEWS: ប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែបន្តយកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ និងចង់ឃើញបទឈប់បាញ់រវាងកម្ពុជាថៃទទួលបានជោគជ័យ

ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថ្លែងតាមរយៈកិច្ចសម្ផាសន៍ជាមួយបណ្តាញទូរទស្សន៍ Fox News ឲ្យដឹងថា រហូតមកដល់ពេលនេះលោកនៅតែបន្តយកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ និងចង់ឃើញបទឈប់បាញ់រវាងកម្ពុជា និងថៃទទួលបានជោគជ័យ។

នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News ខណៈកំពុងធ្វើដំណើរនៅលើយន្តហោះ Air Force One នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ប្រធានាធិបតី ដូណាល់ ត្រាំ បានរំឭកឡើងវិញនូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានផ្តួចផ្តើមគំនិតលើបទឈប់បាញ់នេះឡើង ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ និងគ្មានលក្ខខណ្ឌ ក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងប្រទេសចិន៕

បញ្ចេញមតិ
អត្ថបទទាក់ទង