សមាជិកសភាអាមេរិក ចុះជួបពលរដ្ឋខ្មែររងគ្រោះដោយសារសង្គ្រាម នៅខេត្តព្រះវិហារ!

ថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

នាថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៥គណៈប្រតិភូសភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពរបស់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

ក្នុងដំណើរទស្សនកិច្ចរបស់សភាសហរដ្ឋអាមេរិកនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដោយសារតែភ្លើងសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពសៀម។

ដោយ៖ សំអន & ឆវឿន

បញ្ចេញមតិ
អត្ថបទទាក់ទង