សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការរកឃើញករណីថ្មីវិជ្ជមានកូវីដ19 ចំនួន 2នាក់ទៀត ព្យាបាលជាសះស្បើយ 23នាក់ បន្តព្យាបាលចំនួន 86នាក់ នៃអ្នកឆ្លងនៅទូទាំងប្រទេសរហូតមកដល់ពេលនេះ ចំនួន109ករណី !

ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០​ - កម្ពុជាថ្ងៃនេះ - 0

គិតត្រឹមម៉ោង ៧៖០០ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងថ្មីចំនួន 2នាក់បន្ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយសរុបចំនួន 23នាក់ អ្នកបន្តព្យាបាលចំនួន 86នាក់ នៃអ្នកឆ្លងនៅទូទាំងប្រទេសចំនួន 109ករណី។

ក្រសួងក៏បានបញ្ជាក់ថា អ្នកឆ្លងថ្មីចំនួន ២ករណីនេះរួមមាន៖

១. ស្រ្តីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅក្រុងសៀមរាប

២. កូនប្រុសរបស់ស្ត្រីខាងលើ អាយុ ១២ឆ្នាំ នៅក្រុងសៀមរាប

សូមអានសេចក្តីជូនព័ត៌មាន​របស់ក្រសួងសុខាភិបាលខាងក្រោម៖

បញ្ចេញមតិ
អត្ថបទទាក់ទង