កម្ពុជាថ្ងៃនេះ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងគ្រូធីវេត (TVET) លើជំនាញ បញ្ញាសិប្បនិម្មិត ឌីជីថល និងជំនាញទន់​ សម្រាប់បណ្តុះបណ្តាលបន្តដល់សិស្សធីវេត

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងគ្រូធីវេត (TVET) លើជំនាញ បញ្ញាសិប្បនិម្មិត ឌីជីថល និងជំនាញទន់​ សម្រាប់បណ្តុះបណ្តាលបន្តដល់សិស្សធីវេត

ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលចំនួន៣ ក្រោមអធិបតីភាព​ ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង គ្រូឧទ្ទេស និងសិក្ខាកាមមកពីគ្រឹះស្ថាន TVET។ វគ្គទាំង៣ រួមមាន វគ្គបញ្ញាសិប្បនិម្មិត( AI) សម្រាប់នាយក និងនាយករងចំនួន ៨០នាក់ វគ្គវិធីសាស្ត្រប្រើប្រាស់សៀវភៅសិក្សាលើមូលដ្ឋានឌីជីថល និង AI សម្រាប់គ្រូបច្ចេកទេស ចំនួន៦០នាក់ និងវគ្គជំនាញទន់ សម្រាប់គ្រូបច្ចេកទេសមកពីគ្រឹះស្ថាន […]

ក្រសួងការងារ ជួបជុំសហគមន៍ខ្មែរជាង ២ ៥០០នាក់នៅកូរ៉េ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងជំរុញពលករគោរពច្បាប់

ក្រសួងការងារ ជួបជុំសហគមន៍ខ្មែរជាង ២ ៥០០នាក់នៅកូរ៉េ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងជំរុញពលករគោរពច្បាប់

ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

(សាធារណរដ្ឋកូរ៉េ)៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ​​ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានអញ្ជើញចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌ ដែលរៀបចំដោយសហគមន៍កម្ពុជាឆុនណាំក្វាងជូ នៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពី ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ផាក គូនថែក សមាជិកសភាជាតិកូរ៉េ សមាជិកក្រុមប្រឹក្សាក្រុង ខណ្ឌ អាជ្ញាធរពាក់ព័ន្ធ និងបងប្អូនសហគមន៍ខ្មែរ […]

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម SONEXAY SIPHANDONE ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានជ្រើសតាំងជា ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម SONEXAY SIPHANDONE ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានជ្រើសតាំងជា ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម SONEXAY SIPHANDONE ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានជ្រើសតាំងជា ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ Samdech Akka Moha Sena Padei Techo HUN SEN, President of the Senate of the Kingdom of Cambodia, sent […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ចូលរួមបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) លើកទី២៥

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ចូលរួមបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) លើកទី២៥

ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

ការរៀបចំមហាសន្និបាត VECONAC នៅកម្ពុជា គឺជាឱកាសដ៏សំខាន់សម្រាប់អតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន ក្នុងការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកឧត្តមានុវត្តន៍ក្នុងការលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន។ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានចូលជាសមាជិក VECONAC តាំងពីឆ្នាំ២០១០ ដោយបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងបានពង្រឹងទំនាក់ទំនងជាមួយសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសជាមិត្ត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការនានា។ រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជន និវត្តជន ជនមានពិការភាព និងគ្រួសារជនពលី មរណៈ តាមរយៈការពង្រឹងប្រព័ន្ធសន្តិសុខសង្គម សេវាថែទាំសុខភាព និងការគាំពារសង្គម។ […]

ឯកឧត្តម ស្វាយ ស៊ីថា៖ សាមគ្គីភាពនិងកិច្ចសហការជាប្រព័ន្ធតួអង្គតែមួយ គឺជាគ្រឹះដ៏ចាំបាច់ខ្វះមិនបាននៅក្នុងការងារព័ត៌មាននិងសាធារណមតិ

ឯកឧត្តម ស្វាយ ស៊ីថា៖ សាមគ្គីភាពនិងកិច្ចសហការជាប្រព័ន្ធតួអង្គតែមួយ គឺជាគ្រឹះដ៏ចាំបាច់ខ្វះមិនបាននៅក្នុងការងារព័ត៌មាននិងសាធារណមតិ

ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិ និង​ការ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅខេត្តកណ្តាល នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈ​កម្មាធិការជា​តិ​សម្រប​សម្រួល​កិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) និងជា​អនុ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​មូល​ដ្ឋាន​ខេត្ត​កណ្តាល បានលើកទឹកចិត្តឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិ បង្កើន​ការយក​ចិត្ត​ទុក​ដាក់​លើការប្រើប្រាស់បណ្តាញសង្គមគ្រប់ទម្រង់ ដែលជា​ឧបករណ៍​ដ៏សំខាន់​សម្រាប់​ការផ្សព្វ​ផ្សាយព័ត៌មាន និងតាមដានស្ថានភាពសាធារណមតិនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មាន​ដែល​បង្កើត​ឡើង​​ដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទាមទារ​ឱ្យក្រុម​ការងារ​ពាក់ព័​ន្ធ​ទាំង​អស់​ពង្រឹងកិច្ចសហការជាប្រព័ន្ធតួអង្គតែមួយ ដើម្បីបកស្រាយ​បំភ្លឺកា​រពិតជូន​សាធារណ​ជន​បាន ទាន់ពេលវេលា។ ក្រោយពីវាគ្មិនចំនួន ២រូប ដែលរួមមានឯកឧត្តម ប៉ែន បូណា […]

ឯកឧត្ដមវង្សី វិស្សុត អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីនិងសកម្មជនគណបក្សស្រុកបារាយណ៍ ខេត្តកំពង់ធំ

ឯកឧត្ដមវង្សី វិស្សុត អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីនិងសកម្មជនគណបក្សស្រុកបារាយណ៍ ខេត្តកំពង់ធំ

ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

(កំពង់ធំ)៖ កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃ​​គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តី និងសកម្មជនគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផ្តល់ការតម្រង់ទិសក្នុងការបំពេញការងារចំពោះមុខ ក៏ដូចជាការត្រៀមខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ ឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរជូនគណបក្ស។ ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម ថោង ខុន, ឯកឧត្ដម ហួត ហាក់, ឯកឧត្ដម នួន ផារ័ត្ន និងក្រុមការងារគណបក្សចុះមូលដ្ឋាន ព្រមទាំងមន្រ្តី និងសកម្មជនគណបក្សមកពីឃុំទាំង១០ ក្នុងស្រុកបារាយណ៍ប្រមាណ ៥០០នាក់។ ឯកឧត្តម វង្សី វិស្សុត បានផ្តល់ការវាយតម្លៃខ្ពស់ចំពោះឯកឧត្ដម ថោង ខុន ដែលបានបន្សល់ទុកនូវស្នាដៃ និងមរតកក្នុងមូលដ្ឋានបារាយណ៍-តាំងគោក ជូនគណបក្ស ទាំងជាទីតាំងអគារ សម្ភារៈនិងរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្ស និងទាំងការកសាងវប្បធម៌ និងស្មារតីគណបក្ស។ ទន្ទឹមនេះ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរចំពោះឯកឧត្តម ហួត ហាក់ […]

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះជួបបងប្អូនប្រជាកសិករតាមសហគមន៍កសិកម្ម ក្រោមគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះជួបបងប្អូនប្រជាកសិករតាមសហគមន៍កសិកម្ម ក្រោមគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ

ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

​(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះជួបបងប្អូនប្រជាកសិករមកពីសហគមន៍កសិកម្មចំនួន ២ គឺសហគមន៍កសិកម្មបល្ល័ង្កសេដ្ឋាភី និងសហគមន៍កសិកម្មផលិតកម្មឈូកខ្សាច់ ក្រោមគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីម្ខាងជំរុញការផលិត និងម្ខាងទៀតដើម្បីផ្តល់នូវដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានារបស់សហគមន៍កសិកម្ម។ ដំណើរចុះជួបបងប្អូនប្រជាកសិករតាមសហគមន៍កសិកម្មខាងលើនេះ មានការចូលរួមពីសំណាក់ឯកឧត្ដមទេសរដ្ឋមន្រ្តី ថោង​ ខុន, ឯកឧត្ដមរដ្ឋមន្រ្តី ហួត ហាក់, លោកជំទាវ កុយ ពិសី, ឯកឧត្ដម ប៉ែន ធីរុង្គ, ឯកឧត្ដម នួន ផារ័ត្ន,​ តំណាងក្រសួងកសិកម្ម […]

សេចក្តីជូនដំណឹង ស្តីពីការតម្កល់សេចក្តីចម្លងប្រកាសពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មសម្រាប់បម្រើឱ្យការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (គណបក្សកម្លាំងប្រជាធិបតេយ្យ) ដើម្បីសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ 

ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា Cambodia Protests against Thailand’s Continued Violations of Cambodian Sovereignty and Territorial Integrity

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញកាន់បិណ្ឌវេនទី៦ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញកាន់បិណ្ឌវេនទី៦ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ

ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

(រាជធានីភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញកាន់បិណ្ឌវេនទី៦ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ពិធីកាន់បិណ្ឌវេនទី៦នេះបានប្រព្រឹត្តនៅនារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែ តុលា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ […]