ឯកឧត្តម ទិត សុធា និងក្រុមការងារអញ្ជើញចូលរួមជាគណៈអធិបតី ពិធីសម្ពោធសមិទ្ធផល និងកាត់ឬសសីមាវត្តឬស្សីជះ ស្ថិតនៅឃុំត្បែង ស្រុកកំពង់ស្វាយ
ឯកឧត្តម ទិត សុធា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងក្រុមការងារ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីសម្ពោធសមិទ្ធផលនានា និងកាត់ឬសសីមា ក្នុងវត្តឬស្សីជះ ស្ថិតនៅក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ពិធីនេះប្រារព្វធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាល សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត ស្រុកចុះមូលដ្ឋាន អាជ្ញាធរដែនដី និងព្រះសង្ឃ ចៅអធិការ គណៈកម្មការអាចារ្យវត្ត សីលវ័ន សីលវតី […]









