ប្រតិភូកាកបាទក្រហមកម្ពុជាបានអញ្ជើញសួរសុខទុក្ខលោកតាព្រឹទ្ធាចារ្យ ទួន ទេស អតីតមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
បន្ទាប់ពីបេសកកម្មក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ចូលរួមឧបត្ថម្ភថវិកាជូនមន្ទីរពេទ្យកុមារអង្គរ និងសួរសុខទុក្ខ ស្ត្រីមានផ្ទៃពោះត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូនរួចចំនួន ២៨០នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ខេត្តសៀមរាប) រួច លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំងសហការី បានអញ្ជើញអមដំណើរប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញសួរសុខទុក្ខលោកតាព្រឹទ្ធាចារ្យ ទួន ទេស អតីតមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ធ្លាប់បានបម្រើការងារមនុស្សធម៌អស់រយៈពេលជាច្រើនឆ្នាំ […]









