មតិខ្ញុំ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថ្លែងសុន្ទរកថាបើកវេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថ្លែងសុន្ទរកថាបើកវេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦​ - មតិខ្ញុំ - 0

(រដ្ឋធានីប៉េកាំង)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឡើងថ្លែងសុន្ទរកថាបើកតំណាងឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងកម្មវិធី វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ (2026 Global Poverty Reduction and Development Forum) ក្រោមប្រធានបទ «Uniting Global Efforts to Advance Poverty Reduction» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។​ វេទិកានេះ​ ប្រព្រឹត្តទៅរយៈពេល​ ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៦ […]

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦

ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦​ - មតិខ្ញុំ - 0

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជូនផ្ទៃក្នុងគណបក្សក្នុងខេត្តកំពង់ធំ ទាំងគណៈពង្រឹង ទាំងគណបក្សនៅមូលដ្ឋាន អំពីសភាពការណ៍ទូទៅ ទាំងសភាពការណ៍អន្តរជាតិ និងសភាពការណ៍ក្នុងប្រទេស ព្រមទាំងសមិទ្ធផល បញ្ហាប្រឈម ដែលគណបក្សបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ មន្រ្តីគណបក្ស និង​អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ ឱ្យបានយល់ដឹងជ្រួតជ្រាបច្បាស់លាស់ និងដាក់ចេញនូវរាល់វិធានការអនុវត្តជាក់ស្តែងឱ្យបានសមស្របប្រកប​ដោយប្រសិទ្ធភាព និងទទួលបាននូវលទ្ធផលល្អប្រសើរ តាមការណែនាំរបស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ថោង ខុន, ឯកឧត្តម […]

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាចុងក្រោយ លើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ប្រចាំឆមាសទី១ ឆ្នាំ២០២៥

ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះមតិខ្ញុំ - 0

(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយ លើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ សំដៅបន្តវាស់វែង និងបូកសរុបសមិទ្ធកម្ម កំណត់បញ្ហាប្រឈម និងតម្រង់ទិស ក្នុងការអនុវត្តគោលនយោបាយនានា មុននឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាពិនិត្យនិងសម្រេច។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ […]

ឯកឧត្តម ទិត សុធា និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការក្នុងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានទៅគោរពវិញ្ញាណក្ខន្ធសពឧបាសក គឹម សយ ឪពុកបង្កើតរបស់ឯកឧត្តម គឹម ចាន់សំណាង អនុប្រធានអង្គភាព

ឯកឧត្តម ទិត សុធា និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការក្នុងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានទៅគោរពវិញ្ញាណក្ខន្ធសពឧបាសក គឹម សយ ឪពុកបង្កើតរបស់ឯកឧត្តម គឹម ចាន់សំណាង អនុប្រធានអង្គភាព

ថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះមតិខ្ញុំ - 0

នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្នុងអង្គភាព បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក គឹម សយ ឪពុកបង្កើតរបស់ឯកឧត្តម គឹម ចាន់សំណាង អនុប្រធានអង្គភាព ដែលបានទទួលមរណភាពកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ដោយជរាពាធ ក្នុងជន្មាយុ៧៧ឆ្នាំ។ កម្មវិធីបុណ្យបានប្រារព្ធធ្វើនៅក្នុងបរិវេណវត្ត ទឹកថ្លា ស្ថិតនៅក្នុងរាជធានីភ្នំពេញ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ។ សព ឧបាសក គឹម […]

ឯកឧត្តម ទិត សុធា ចុះកិច្ចព្រមព្រៀងទទួលជំនួយអគារសិក្សាថ្មី១ខ្នងចំនួន៦បន្ទប់ ដែលនឹងសាងសង់ដោយអង្គការសប្បុរសធម៌ ខ្វនថឹម

ឯកឧត្តម ទិត សុធា ចុះកិច្ចព្រមព្រៀងទទួលជំនួយអគារសិក្សាថ្មី១ខ្នងចំនួន៦បន្ទប់ ដែលនឹងសាងសង់ដោយអង្គការសប្បុរសធម៌ ខ្វនថឹម

ថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥​ - មតិខ្ញុំ - 0

នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ នៅរដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចុះកិច្ចព្រមព្រៀង ជាមួយលោក អ៊ុង គង្គា ស្ថាបនិកអង្គការសប្បុរសធម៌ខ្វនថឹម ក្នុងការរុះរើ និងសាងសង់អគារសិក្សាថ្មី១ខ្នង មានចំនួន៦បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាសំបួរ ក្នុងភូមិសំបួរ ឃុំព្រៃ គុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពិធីនេះ មានការចូលរួមអមដំណើរពីថ្នាក់ដឹកនាំជាអនុប្រធាននិងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោក អ៊ុត […]

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំគណៈប្រតិភូទៅចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំគណៈប្រតិភូទៅចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥​ - មតិខ្ញុំ - 0

(ភ្នំពេញ)៖ តាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅចូលរួមសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ «បញ្ញា និងនវានុវត្តន៍ឌីជីថលជួយជំរុញការអភិវឌ្ឍ – ការប្រើប្រាស់កាលានុវត្តភាពថ្មីៗនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដើម្បីកសាងសហគមន៍ ចិន-អាស៊ាន […]

ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនិងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការក្នុងអង្គភាព ប្រារព្ធពិធីកាន់បិណ្ឌវេនទី៧ នៅវត្តជ័យឧត្តម ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះមតិខ្ញុំ - 0

ឯកឧត្ដម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអង្គភាព បានអញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តជ័យឧត្តម ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ពិធីកាន់បិណ្ឌវេនទី៧ ក្នុងវត្តជ័យឧត្តមនេះ ក៏មានការចូលរួមពីពុទ្ធបរិស័ជើងវត្តលោក សុង លាងហួត និងប្រជាពលរដ្ឋ សីលវ័ន សីលវតី ជាក្រុមវេនបិណ្ឌ និងព្រះសង្ឃ គណៈកម្មាការ អាចារ្យវត្ត ចូលរួមយ៉ាងច្រើនកុះករ ។ […]

សម្តេចតេជោ ហ៊ុន សែន៖ តាំងពីមានសភាពការណ៍នៅព្រំដែនមក ចេះស្គាល់កាហ្វេម៉ាកល្បីឈ្មោះ «STARBUCKS»

សម្តេចតេជោ ហ៊ុន សែន៖ តាំងពីមានសភាពការណ៍នៅព្រំដែនមក ចេះស្គាល់កាហ្វេម៉ាកល្បីឈ្មោះ «STARBUCKS»

ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥​ - មតិខ្ញុំ - 0

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គម នៅព្រឹកថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារដូចតទៅ៖ ជាមួយ STARBUCKS (0%) ជំនួសឲ្យ100%.70%.50%.30% តាមអនុសាសន៍របស់គ្រូពេទ្យ។ តាំងពីមាន សភាពការណ៍នៅព្រំដែនមកចេះស្គាល់កាហ្វេម៉ាកល្បីឈ្មោះ និងចេះផឹកមួយថ្ងៃ២កែវ ព្រឹក១កែវល្ងាច១កែវដែលស្ករ០%។ ព្រឹកនេះឆ្លៀតមកវាយកូនគោលជាមួយដៃគូប្រកួតទាំងអ្នកអត់ធ្មេញទាំងអ្នកពូកែលេងខូច។ អង្គុយ រាប់រយម៉ោង ធ្វើឱ្យចង្កេះរឹងបន្តិច តែវាយកូនគោលនៅតែល្អទាំង Driver.wood.lrons.។ ទោះមកតារាងកូនគោល តែខ្ញុំនៅតែអាចចូលរួមការងារបាន ប្រសិនបើមានការបន្ទាន់ណាមួយពិសេសខាងកងទ័ពនៅព្រំដែន។ រីករាយចុងសប្តាហ៍ជាមួយការប្រុងប្រយ័ត្នខ្ពស់៕

សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា និងថៃ

សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា និងថៃ

ថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥​ - មតិខ្ញុំ - 0

“ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សានិងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ […]

អ្នកនាំពាក្យក្រសួងព័ត៌មានអំពាវនាវ ឱ្យអ្នកសារព័ត៌មាន អ្នកបញ្ជូនព័ត៌មានទាំងអាជីពនិងមិនមែនអាជីព ទាំងនៅបណ្តាញទូទៅ និងបណ្តាញសង្គមឱ្យអនុវត្តឱ្យបាននូវការផ្សាយព័ត៌មានដោយគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈចៀសការបែកធ្លាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥​ - មតិខ្ញុំ - 0

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា៖«សារព័ត៌មាន មានសិទ្ធិក្នុងការរាយការណ៍ ផ្តល់ព័ត៌មានជូនប្រជាជន តែអ្នកសារព័ត៌មានក៏មានករណីកិច្ចចាំបាច់ និងកាតព្វកិច្ចក្នុងនាមជាអ្នកសារព័ត៌មានផងដែរ ដែលមានកំណត់ក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ អ្នកសារព័ត៌មានមានករណីយកិច្ចក្នុងការត្រូវធ្វើតុល្យភាពរវាងការផ្សាយព័ត៌មានជូនសាធារណៈជន និងសារៈសំខាន់សារវ័ន្តក្នុងការការពារព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ ជាពិសេសនៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការងារ សកម្មភាពរបស់កងទ័ព សកម្មភាពស៊ើបការណ៍ ទីតាំងលេណដ្ឋានប្រតិបត្តិការយោធា អាយុជីវិតរបស់យោធា ឬប្រភេទព័ត៌មានសម្ងាត់ជាតិ។ការរាយការណ៍ទាំងអាជីព និងមិនមែនអាជីព ត្រូវធ្វើឡើងដោយមានទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមក្នុងការធានាសណ្តាប់ធ្នាប់ ស្ថិរភាពនិងសន្តិសុខសង្គម ពិសេសក្នុងខណៈប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពវិបត្តិព្រំដែន ដោយត្រូវចៀសវាង មិនឱ្យការរាយការណ៍ទាំងនោះប៉ះពាល់ដល់ការរក្សាការពារសន្តិសុខជាតិ ឬអាចបង្កការប៉ះពាល់ដល់សុវត្ថិភាព ឬអាយុជីវិតកងទ័ព តែចាំបាច់ត្រូវចូលរួមសកម្មក្នុងការធានាថាសង្គមជាតិមិនធ្លាក់ក្នុងគ្រោះមហន្តរាយធ្ងន់ធ្ងរ […]