កម្ពុជា-ចិន ប្ដេជ្ញាពង្រឹងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមគ្នាលើកកម្ពស់ស្ថិរភាពតំបន់

ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦​ - មតិខ្ញុំ - 0

នៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែឧសភា ជាពិសេសចំពោះការអញ្ជើញកម្ពុជាចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់ ដែលដឹកនាំដោយឯកឧត្តម វ៉ាង យី ផ្ទាល់។

នៅក្នុងជំនួបនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ក៏បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការកម្ពុជា–ចិន និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវេទិកាពហុភាគី ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសលើការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា–ថៃផងដែរ៕

On the morning of 27 May 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation of Cambodia, held a productive bilateral meeting with His Excellency Wang Yi, Minister of Foreign Affairs of the People’s Republic of China.

During the discussion, His Excellency​​ the Deputy Prime Minister expressed his sincere appreciation to China in its capacity as the Rotating President of the United Nations Security Council for the month of May, particularly for its invitation to Cambodia to participate in the High‑Level Open Debate presided over by Minister Wang Yi.

Both foreign ministers reaffirmed their commitment to deepening the Cambodia–China Comprehensive Strategic Partnership of Cooperation and to working closely together across multilateral platforms to promote regional stability. They also exchanged views on regional and international issues, particularly the latest developments concerning the Cambodia–Thailand border issues.

អត្ថបទទាក់ទង