នាយករដ្ឋមន្ត្រីថៃ បានស្នើឱ្យធនាគារធំៗចំនួន៤ បន្ទាបអត្រាការប្រាក់ដើម្បីជួយដល់សេដ្ឋកិច្ច
នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយថា លោកបានស្នើសុំធនាគារធំៗទាំង៤ នៅប្រទេសថៃ ដែលមានដូចជា ធនាគារ Bangkok Bank ធនាគារ Kasikornbank ធនាគារ Krungthaibank និងធនាគារ SCBX បន្ទាបអត្រាការប្រាក់ ដើម្បីជួយដល់អាជីវកម្មតូចៗ និងជួយដល់សេដ្ឋកិច្ចថៃទាំងមូល។
នាយករដ្ឋមន្រ្តីរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមងាយរងផលប៉ះពាល់ តួយ៉ាងដូចជា សហគ្រាសខ្នាតតូចនិងមធ្យម កំពុងជួបបញ្ហាជាមួយអត្រាការប្រាក់ខ្ពស់ ដូច្នេះលោកបានស្នើសុំឱ្យធនាគារធំៗទាំង៤ នោះពិចារណាលើការទម្លាក់អត្រាការប្រាក់។ ជាមួយគ្នានេះដែរ លោក Srettha Thavisin ក៏មិនភ្លេចគូសបញ្ជាក់ថា ស្ថាប័នហិរញ្ញវត្ថុថៃ នៅតែមានភាពរឹងមាំដដែល៕
ប្រភព៖ Channel News Asia
បញ្ចេញមតិ
អត្ថបទទាក់ទង