ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-ឥណ្ឌា លើកទី២៦

ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤​ - មតិខ្ញុំ - 0

នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-ឥណ្ឌា លើកទី២៦ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។

កិច្ចប្រជុំខាងលើបានពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាដែលមានស្រាប់ និងបានពិភាក្សាអំពីទិសដៅអនាគតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា ជាពិសេសកិច្ចសហប្រតិបត្តិការនានាក្រោមសសរស្ដម្ភទាំងបីរបស់អាស៊ាន និងផែនការសកម្មភាពអាស៊ាន-ឥណ្ឌា សម្រាប់អនុវត្តភាពជាដៃគូអាស៊ាន-ឥណ្ឌា ដើម្បីសន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (ឆ្នាំ២០២១-២០២៥)។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិផងដែរ។

បញ្ចេញមតិ
អត្ថបទទាក់ទង