សម្ដេចតេជោ ហ៊ុន សែន៖ ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី តាមរយៈបណ្ដាញសង្គម បានបង្ហោះខ្លឹមសារដូចខាងក្រោម៖
អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាការប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខឹលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមកប្រើប្រាស់នៅកម្ពុជា។
ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅទៀត ខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ (ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ) គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ។ ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបាន ទំនិញក៏មិនអាចឆ្លងបាន។
សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវអាកាសតាម (ព្រលានយន្តហោះ) ភាគីទាំង២កម្ពុជា-ថៃនៅដំណើរការជាធម្មតា។
ត្រូវប្រមូលផ្តុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូល
បាននោះឡើយ និងសូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ ក្រោយព្រំដែនគោកត្រូវបានភាគីថៃបិទ១ឆ្នាំមុនមកម្ល៉េះហេតុអ្វីមានលើទីផ្សារកម្ពុជា។
ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឲ្យគេមើលងាយទាំងសាមុីខ្លួនទាំងជាតិសាសន៍៕

