ឯកឧត្តម ទិត សុធា និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការក្នុងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានទៅគោរពវិញ្ញាណក្ខន្ធសពឧបាសក គឹម សយ ឪពុកបង្កើតរបស់ឯកឧត្តម គឹម ចាន់សំណាង អនុប្រធានអង្គភាព
នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្នុងអង្គភាព បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក គឹម សយ ឪពុកបង្កើតរបស់ឯកឧត្តម គឹម ចាន់សំណាង អនុប្រធានអង្គភាព ដែលបានទទួលមរណភាពកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ដោយជរាពាធ ក្នុងជន្មាយុ៧៧ឆ្នាំ។ កម្មវិធីបុណ្យបានប្រារព្ធធ្វើនៅក្នុងបរិវេណវត្ត ទឹកថ្លា ស្ថិតនៅក្នុងរាជធានីភ្នំពេញ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ។ សព ឧបាសក គឹម […]









