អនុព័ន្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសមាជិកអាស៊ាន សរុប១៣ប្រទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់

ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥​ - មតិខ្ញុំ - 0

អនុព័ន្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសមាជិកអាស៊ាន ព្រមទាំងមន្រ្តីទូតនានា សរុប១៣ប្រទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

មហាអំណាចដែលបានចូលរួមមាន៖ សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េ អូស្រ្តាលី និងប្រទេសសមាជិក ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ វៀតណាម មីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា ដើម្បីធានាបាននូវសន្តិភាពពិតប្រាកដរយៈពេលវែង ប្រទេសម៉ាឡេស៊ី ក្នុងនាមជាអ្នក សម្របសម្រួលជម្លោះនិងជាប្រធានអាស៊ានបានផ្តួចផ្ដើមគំនិតក្នុងការបង្កើតក្រុមការងារតាមដានការអនុវត្តបទឈប់បាញ់ និងចុះឃ្លាំមើលទីតាំងជាក់ស្ដែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ៕

Military Attachés from Major Powers and ASEAN Inspect An Ses Battlefield in Preah Vihear After Ceasefire

(Preah Vihear): Military attachés from major powers and ASEAN member states, along with diplomats from a total of 13 nations, carried out an on-site inspection at the An Ses battlefield area in Preah Vihear province on Wednesday (Jul. 30), following the recent ceasefire agreement between Cambodia and Thailand.

The delegation included representatives from the United States, China, Japan, Russia, South Korea, and Australia, as well as ASEAN countries Malaysia, Indonesia, the Philippines, Singapore, Laos, Viet Nam, and Myanmar.

បញ្ចេញមតិ
អត្ថបទទាក់ទង