ឯកឧត្តម ទិត សុធា បានចូលរួមក្នុងពិធីបុណ្យសម្ពោធឆ្លង ឈាបនដ្ឋាន សាលាឆទាន បន្ទប់ទឹក បង្គោលភ្លើង ចាក់សាបទីធ្លាវត្ត និងឆ្លងសមិទ្ធផលនានា នៅក្នុងវត្តប្រាសាទមហរ៍ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤​ - មតិខ្ញុំ - 0

ខេត្តកំពង់ធំ, ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤
ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងឯកឧត្តម គឹម ចាន់សំណាង បានចូលរួមជាគណៈអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លង ឈាបនដ្ឋាន សាលាឆទាន បន្ទប់ទឹក បង្គោលភ្លើង ចាក់សាបទីធ្លាវត្ត និងឆ្លងសមិទ្ធផលនានា នៅក្នុងវត្តប្រាសាទមហរ៍ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ពិធីដ៏អឹកអធឹកនេះ បានប្រារព្វធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានកិត្តិយសក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោកជំទាវ ព្រមទាំងមានការនិមន្ត និងចូលរួមពីក្រុមការងារថ្នាក់ជាតិ ក្រោមជាតិ គណៈកម្មការ អាចារ្យវត្ត សីលវ័ន សីលវតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បញ្ចេញមតិ
អត្ថបទទាក់ទង