ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម Jeyhun Bayramov រដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក
នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Jeyhun Bayramov រដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ អំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
ក្នុងជំនួបផ្លូវការលើកដំបូង រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាអំពីការរៀបចំ និងការចូលរួមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះសេចក្តីប្រកាសរួមរវាងអាស៊ែបៃហ្សង់ និងអាមេនី នាខែសីហា ឆ្នាំ២០២៥ ហើយបានធ្វើបច្ចុប្បន្នភាពជូនភាគីមិត្តអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ។
On the afternoon of 25 September 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, held a bilateral meeting with His Excellency Jeyhun Bayramov, Minister of Foreign Affairs of Azerbaijan, while attending the General Debate of the 81st Session of the United Nations General Assembly in New York, United States of America.
During their first official meeting, the two Foreign Ministers discussed preparations and participation of Samdech Thipadei Prime Minister of Cambodia to the 7th Conference on Interaction and Confidence Building Measures in Asia Summit on 12-15 October 2026 in Baku, Azerbaijan.
His Excellency Deputy Prime Minister welcomed the August 2025 Azerbaijan–Armenia Joint Declaration, and updated his counterpart on the Cambodia–Thailand border situation.



