«កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព។ ពួកយើងដឹងថា សន្តិភាពត្រូវបានកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ។ ហេតុដូច្នេះហើយ បានជាមូលបទនៃកិច្ចប្រជុំកំពូលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះពួកយើង គឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួមនិងស្ថិរភាពយូរអង្វែង»។

ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

«កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព។ ពួកយើងដឹងថា សន្តិភាពត្រូវបានកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ។ ហេតុដូច្នេះហើយ បានជាមូលបទនៃកិច្ចប្រជុំកំពូលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះពួកយើង គឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួមនិងស្ថិរភាពយូរអង្វែង»។

ចំណែកឯប្រធានបទនៃភូមិហ្វ្រង់កូហ្វូនីរបស់យើង ក៏បានបង្ហាញពីស្មារតីនេះ ក្រោមពាក្យស្លោក៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី»។ នៅកម្ពុជា ស្នាមញញឹមមានអត្ថន័យលើសពីការស្វាគមន៍គ្នាទៅវិញទៅមក។

ស្នាមញញឹម តំណាងឱ្យភាពកក់ក្ដៅ សន្តិភាព និងក្តីសង្ឃឹម ហើយនាថ្ងៃនេះ ស្នាមញញឹមរបស់យើងខ្ញុំកំពុងរួមបញ្ចូលគ្នាជាមួយស្នាមញញឹមហ្វ្រង់កូហ្វូនីទាំងមូល»។

—ប្រសាសន៍ សម្តេចធិបតី ថ្លែងក្នុងពិធីបើក «ភូមិហ្វ្រង់កូហ្វូនី»

អត្ថបទទាក់ទង