ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពនៅច្រកព្រំដែនគីឡូ១៣ ខេត្តបាត់ដំបង

ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) បានចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ការអនុវត្តវិធានការនានាក្រោយបទឈប់បាញ់ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។

ការចុះពិនិត្យនេះធ្វើឡើងដោយមានការសម្របសម្រួលពីក្រុមអ្នកសម្របសម្រួលកម្ពុជា ដើម្បីវាយតម្លៃការគោរពសេចក្តីប្រកាសរួម និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ ត្រូវបានបិទតាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោយភាគីថៃសម្រេចបិទជាឯកតោភាគី។

ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងពាក់ព័ន្ធនានា ដើម្បីជំរុញសន្តិភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៅតាមបណ្តោយព្រំដែន។

អត្ថបទទាក់ទង